ព័ត៌មានជាតិ

តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បញ្ចប់ការ សាងសង់អគារ និងដាក់ប្រើប្រាស់ សម្រាប់កម្មករ

ភ្នំពេញ ៖ បច្ចុប្បន្នអគារកម្មករ ស្នាក់នៅ៦ខ្នង នៃគំរោងដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់ ដែលអាចបំពេញ តម្រូវការស្នាក់នៅ របស់កម្មករចំនួន ៣០០០ នាក់ ដែលធ្វើការនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស។

អគារកម្មករស្នាក់នៅ វិនិយោគសាងសង់ដោយក្រុម ហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដើម្បីកែ លម្អលក្ខខណ្ឌ រស់នៅរបស់កម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយក៏ជាផ្នែកសំខាន់មួយ នៃការកសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដំណាក់កាលទី ២.០។

បច្ចុប្បន្នក្នុងចំណោម អាគារស្នាក់នៅ ចំនួន៦ខ្នងនេះ មាន២ខ្នង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កម្មករជាច្រើនដែលធ្វើការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក៏បានចូលស្នាក់នៅ “ផ្ទះថ្មី” ហើយ ។

យោងតាមផែនការអភិវឌ្ឍន៍ របស់តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ តំបន់នេះ នឹងក្លាយទៅជាគំរូ ឧទ្យានអេកូឡូស៊ីមួយ ដែលមានសហគ្រាស រោងចក្រចំនួន៣០០ និងមានកម្មករ និយោជិតពី៨០០០០ ដល់ ១០០០០០នាក់ ហើយនឹងក្លាយទៅជាទីក្រុង ឧស្សាហកម្មថ្មីមួយ ដែលមានប្រជាជនស្នាក់នៅ ប្រកបដោយសុភមង្គល និងភាពសុខដុម ។

នៅពេលអនាគត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុនឹងបន្តប្រកាន់ខ្ចាប់នូវគំនិតអភិវឌ្ឍន៍ឈ្នះៗ រួមទាំង៨ភាគី គឺពន្លឿនការអភិវឌ្ឍ ឧស្សាហកម្ម ផ្តល់ឱកាសការងារ កាន់តែច្រើនដល់ពលរដ្ឋ កែលម្អមុខងារគាំទ្រ បំរើការស្នាក់នៅ និងការរស់នៅ បន្តបង្កើនអារម្មណ៍ទទួលសុភមង្គល របស់កម្មករនិយោជិត ក្នុងតំបន់សេដ្ឋកិច្ច ផ្តល់ឱកាសដល់កម្មករ និយោជិត ទាំងអស់ដើម្បីឲ្យពួកគេអាចធ្វើការនៅក្នុងតំបន់ រស់ នៅក្នុងតំបន់ រៀនក្នុងតំបន់ និងទទួលបានសុភមង្គល និងសុខដុមរមនា៕

To Top