ព័ត៌មានជាតិ

អភិបាលខេត្តកំពត ឱ្យរួមគ្នាថែរក្សាកិត្តិនាម «ទុរេនកំពត» ដើម្បីទាក់ទាញទេសចរក្នុងរដូវកាលបៃតង

កំពត ៖ នាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» ក្រោមប្រធានបទ «រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង» ដែលប្រារព្ធឡើងនៅបរិវេណសួនច្បារទល់មុខផ្សារវិថីអាហារ ខេត្តកំពត។

ក្នុងឱកាសនោះ លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា ផ្លែឈើ នំចំណី និងម្ហូបអាហាររបស់ប្រជាពលរដ្ឋខេត្តកំពត សុទ្ធសឹងតែមានឱជារសឆ្ងាញ់ពិសា និងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងខេត្តកំពត នាដូវកាលបៃតងនេះ។

លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា «ដូច្នេះសូមបងប្អូនកសិករ អ្នកផលិត សហគមន៍ និងអាជីវករទាំងអស់ ចូលរួមថែរក្សាកិត្តិយស កិត្តិនាម ទុរេនកំពត ព្រមទាំងកេរដំណែលនំចំណី និងម្ហូបអាហារទាំងនេះឱ្យបានល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម និងផ្សព្វផ្សាយអត្តសញ្ញាណផលិតផលក្នុងស្រុករបស់ខេត្តកំពត ឱ្យកាន់តែល្បីល្បាញទូលំទូលាយ»៕

To Top