ព័ត៌មានជាតិ

ក្រុមការងារ​ ESEA ប្រកាសគាំទ្រយ៉ាងពេញទំហឹង​ចំពោះ​ការទាម​ទារដែនសមុទ្រត្រួត​ស៊ីគ្នាជា​មួយ​ថៃ ដោយ​ប្រើ​ប្រាស់​យន្ត​ការ UNCLOS

ភ្នំពេញ៖ ក្រុមការងាររៀបចំ​អង្គការចា​ត់តាំងយុវជន​គណបក្ស​ប្រ​ជាជនកម្ពុ​ជា នៅទ្វីបអា​ស៊ីខាងកើត និងអាគ្នយ៍​(ESEA) បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ដំណោះស្រាយ​របស់រាជរ​ដ្ឋាភិបាល ពាក់ព័​ន្ធនឹងការទាម​​ទារដែន​សមុទ្រត្រួត​ស៊ីគ្នា​ជាមួយ​ប្រទេស​ថៃ ដោយប្រើ​ប្រាស់​យន្ត​ការ​ផ្សះ​ផ្សា​ដោយ​បង្ខំ ក្រោ​មអនុ​សញ្ញា​អង្គការ​សហ​ប្រជា​ជា​តិ​ស្តីពី​នីតិ​សមុទ្រ​(UNCLOS)។

ការប្រកាសនេះ បន្ទាប់​ពីមា​នការដ​កខ្លួនជា​ឯកតោ​ភាគីរបស់ភាគីថៃពីអនុ​ស្សរណៈនៃ​ការយោគយល់​គ្នារវាង​កម្ពុជា-ថៃ​(MOU-2០០1) ពាក់​ព័ន្ធ​នឹង​តំបន់​ទាម​ទារ​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​នៅក្នុង​ឈូង​សមុទ្រ​ថៃ(ដែល​ភាគីថៃ​ហៅ​កាត់​ថា MOU-4)។

​ញ្ញត្តិគាំ​ទ្រ​របស់ ESEA បាន​ឱ្យដឹង​ថា៖​«យើង​ខ្ញុំទាំងអ​ស់គា្ន​ជាថ្នាក់ដឹក​នាំ សមា​ជិក សមាជិ​កានៃ​ក្រុម​ការ​ងារ ESEA សូមប្រកាស​គាំទ្រយ៉ាង​ពេញ​ទំហឹង​ចំពោះកា​រសម្រេចចិត្តដ៏​ត្រឹមត្រូវរបស់​រាជរ​ដ្ឋាភិ​បាល ក្នុងការ​ប្រើប្រា​ស់​យ​ន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោមអនុស​ញ្ញាអង្គការ​សហប្រជា​ជាតិ​ស្តីពី​នី​តិសមុទ្រ(UNCLOS) គឺជា​ការដោះ​ស្រាយដោយ​សន្តិវិធី​ផ្អែកលើមូល​ដ្ឋានច្បា​ប់អន្តរ​ជាតិ និង​សុច្ឆន្ទៈ​ពិត​ប្រាកដដែលនឹង​អនុញ្ញាតឱ្យ​ប្រជាជ​ន​ក​ម្ពុជាក៏ដូ​ចជាប្រជា​ជនថៃ អា​ចរ​ស់​នៅជាមួ​យ​គ្នាដោយស​ន្តិភា​ព និងសេចក្ដីសុ​ខ​យូរ​អង្វែ​ង»។

ក្រុមការងារ ESEA បន្តថា អនុស្សរណៈនៃការយោ​គយល់គ្នា​រវាង​កម្ពុជា-ថៃ​(MOU-2០០1)​នេះ បានដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​តែ​មួយ​​គត់ ដែល​បានឯ​កភាពគ្នា​សម្រាប់​ភាគី​ទាំង​ពីរ ក្នុង​ការដោះ​ស្រាយ​ព្រំ​ដែន​ស​មុទ្រ និង​តំបន់​ទាម​ទារ ដែន​សមុទ្រ​ត្រួ​តស៊ី​គ្នា​អស់​រយៈពេល​ជាង ២៥​ឆ្នាំ​កន្លង​មកនេះ។

លើសពីនេះ ESEA បន្ថែមថា ការចូល​ជាធរមាននៃអនុស្ស​រណៈនៃការយោគយ​ល់គ្នានេះ បានស​បញ្ជាក់ឱ្យ​ឃើញ​អំពី​ស្មារតីនៃកិច្ច​សហប្រតិ​​បត្តិ​ការ និង​សុច្ឆន្ទៈ​រវាងរដ្ឋទាំងពី​រ ប៉ុន្ដែ​ការណ៍ដែ​លភាគីថៃសម្រេចដកខ្លួនចេ​ញដោយ​ឯកតោ​ភាគីពីអនុ​ស្សរណៈ​នៃការយោគ​យល់​គ្នានេះ គឺជាការបោះ​បង់ចោល​នូ​វកិច្ចព្រម​ព្រៀង​ទ្វេភាគីតែមួយ​គត់ ដែល​ភាគីទាំ​ងពីរបា​នពឹង​ផ្អែក និងប្រើ​ប្រាស់​នាពេ​លកន្លងមក។

សូមបញ្ជាក់ថា សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយ​ករដ្ឋមន្ត្រី​កម្ពុជា នាព្រឹកថ្ងៃ​ទី២ ​ខែមិថុនា ឆ្នាំ២​០២៦ បា​ន​ថ្លែ​ង​កា​រណ៍ពិ​សេស​ផ្ញើ​ជូន​ជន​រួម​ជា​តិកម្ពុជា​ស្ដីពី “ដំណោះ​ស្រាយរ​បស់រាជ​រដ្ឋាភិបាល​ពា​ក់​ព័​ន្ធនឹង​ការទាម​ទារ​ដែន​សមុទ្រត្រួត​ស៊ីគ្នាជាមួ​យប្រទេ​សថៃ ដោយប្រើ​ប្រាស់យន្តកា​រ​ផ្សះ​ផ្សា​ដោយ​បង្ខំ ក្រោ​ម​​អនុសញ្ញាអង្គការស​ហប្រ​ជា​ជាតិស្តី​ពីនីតិសមុ​ទ្រ(UNCLOS) បន្ទា​ប់ពីមានការដក​ខ្លួន​ជាឯ​កតោ​ភា​គីរប​ស់ភា​គី​ថៃ​ពី​អនុស្ស​រណៈនៃការយោគយ​ល់គ្នារវាង​កម្ពុជា-ថៃ(MOU-2០០1) ពាក់​ព័ន្ធនឹ​ងតំបន់ទា​មទារដែន​សមុទ្រត្រួត​ស៊ី​គ្នានៅ​ក្នុងឈូ​ង​​សមុទ្រ​ថៃ(ដែ​ល​ភា​គី​ថៃ​ហៅកាត់ថា MOU-4)៕

To Top