Feature

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀង ស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ មានទឹកប្រាក់ប្រមាណជិត ២លានដុល្លារ

ភ្នំពេញ ៖ កម្ពុជា-ចិន បានកិច្ចព្រមព្រៀង ស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ មានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការបរទេស នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ មានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក៕

To Top