Feature

ដានជើងវប្បធម៌របស់លោកXi Jinping ៖ ត្រូវតែ​ការពារ បន្តវេន ​និង​ផ្សព្វផ្សា​ឱ្យ​ល្អ​ នូវកំណ​ប់​ទ្រព្យវប្បធម៌ចិន ទាំងនេះ

នៅខែឧសភា ឆ្នាំ២០២៥ លោកXi Jinping​​ប្រធានរដ្ឋចិន​បាន​ទៅទស្សនា​រូងភ្នំ​Longmen​នៅ​ទីក្រុងLuoyang ខេត្តHenan។​នៅ​​មុខ​រូងភ្នំ​Binyang លោក​បាន​រំលឹក​ពី​បទពិសោធន៍ ​ក្នុង​ការការពារ​សិលាចារឹករាជវង្ស Sui ​នៅពេលដែលលោកធ្វើការ នៅស្រុក Zhengding ខេត្តHebei​ ហើយ​បានសង្កត់ធ្ងន់ថា “យើងត្រូវតែការពារ បន្តវេន​និងផ្សព្វផ្សាយ ​ឱ្យ​បាន​ល្អ​នូវ​ទ្រព្យសម្បត្តិវប្បធម៌ចិនទាំងនេះ”។

ចាប់ពី​សមាជ​បក្ស​កុម្មុយនីស្ត​ចិន ​លើកទី១៨មក​ ​ចាប់ពី​ទីក្រុងHepu​ភូមិភាគ​ស្វយ័ត​Guangxi​​ដល់​វិកិណ្ណដ្ឋាន Yinxu​ ខេត្ត Henan ពីវិកិណ្ណដ្ឋាន Sanxingdui ​ខេត្តSichuan ដល់​ស្រុកYunmeng ​ខេត្ត​Hubei ដានជើង​វប្បធម៌​របស់លោក​Xi ​Jinpingបានគ្របដណ្តប់លើទីតាំងសំខាន់ៗនៃ​អរិយធម៌ចិន ដែលបាន​បង្ហាញពី​ការគិតគូរយ៉ាងស៊ីជម្រៅ របស់លោកដែល​ទទួល​​ខុសត្រូវ ចំពោះប្រវត្តិសាស្ត្រនិងប្រជាជន ។
នៅឆ្នាំ២០២៥ រូងភ្នំ Longmenបានទទួលភ្ញៀវទេសចរជាង៨៥១ម៉ឺននាក់ ហើយ​ការរួមបញ្ចូលគ្នា នៃវប្បធម៌​និងទេសចរណ៍​កំពុង​ក្លាយជា​ឧស្សាហកម្មសសរស្តម្ភ​ ឧស្សាហកម្មចិញ្ចឹមជីវិត​របស់​ប្រជាជន​និងឧស្សាហកម្ម​ដែល​ផ្តល់​សុភមង្គល ។

ការ​ការពារ បន្តវេន​និង​ផ្សព្វផ្សា​ឱ្យ​ល្អ ​នូវ​ទ្រព្យ​សម្បត្តិវប្បធម៌ចិនទាំងនេះ ​គឺ​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក​ការពារ​វត្ថុបុរាណ​ជំនាន់នីមួយៗ ដែល​នឹងធ្វើ​ឱ្យវប្បធម៌ចិន​ភ្លឺចែងចាំង​ថែមទៀត នៅក្នុងយុគសម័យថ្មី៕

To Top