ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បិទរាល់ទំនាក់ទំនង ទាំងអស់ ជាមួយនឹង កូរ៉េខាងត្បូង

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតកូរ៉េខាងត្បង Yonhap បានអះអាងថា កូរ៉េខាងជើង នៅល្ងាចថ្ងៃចន្ទម្សិលមិញ បានកាត់ផ្តាច់ រាល់ទំនាក់ទំនង
ទាំងអស់ជាមួយ នឹងប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ដែរថា ចាប់តាំងតែពីឆ្នាំ២០១៨ មកប្រទេសកូរ៉េទាំងពីរ បានធ្វើការទាក់ទងគ្នា រវាងប្រទេស នឹងប្រទេស តាមរយៈទូរស័ព្ទចំនួន២ដង ក្នុងមួយថ្ងៃគឺនៅរៀង
រាល់ម៉ោង៩ព្រឹក និងម៉ោង៥ល្ងាច។

ការសម្រេចចិត្តបិទទំនាក់ទំនងនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេល ដែលមានការបោះចែកចាយ ខិត្តប័ណ្ណផ្សព្វផ្សាយ ពីសំណាក់ក្រុមសកម្មជន
មកពីប្រទេសកូរ៉េខាងត្បូង ទៅក្នុងប្រទេសកូរ៉េខាងជើង កន្លងមក ។

ការផ្តាច់ទំនាក់ទំនងនេះ មិនត្រូវបានធ្វើការអះអាង ដោយផ្ទាល់ពីសំណាក់កូរ៉េខាងជើងឡើយ ប៉ុន្តែយោងតាមការអះអាង របស់ភាគីខាងត្បូង បាននិយាយថា កូរ៉េខាងជើងមិន
បានទទួលទូរស័ព្ទពីកូរ៉េខាងត្បូង ឡើយតាំងតែពីព្រឹកថ្ងៃអាទិត្យ រហូតដល់រសៀល ទើបពួកគេសម្រេចចិត្តលើកទូរស័ព្ទ របស់កូរ៉េខាងត្បុងឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top