ព័ត៌មានអន្តរជាតិ

ការដែលជប៉ុន​ឃោសនា​បំប៉ោង​នូវអ្វីដែល​ហៅថា ​”ការគំរាមកំហែង​ពីប្រទេសជិតខាង​”​គឺមិនអាច​បិទបាំង​ចេតនា​អាក្រក់​របស់ខ្លួន​បានទេ​

 ពេលថ្មីៗ​កន្លងទៅនេះ ​ប្រព័ន្ធ​សារព័ត៌មាន​ជប៉ុនបាន​លាតត្រដាងពី​សេចក្តីសង្ខេបនៃ​《សៀវភៅសស្តីពី​កិច្ចការពារជាតិ​》របស់ជប៉ុន​ឆ្នាំ ២០២៦ ។ ​សៀវភៅស​នេះបានបន្ត​ឃោសនា​បំប៉ោង​អ្វីដែល​ហៅថា “ការគំរាមកំហែង​ខាង​សន្តិសុខពី​ប្រទេសជិតខាង” ។ ​អ្នក​ផងទាំងពួង​ដឹងច្បាស់ថា ​នៅ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ​ប្រទេសដែល​តែងឃោសនា​បំផ្លើស​អំពី”ការគំរាមកំហែង”​ជាបន្តបន្ទាប់នោះ ទើប​ជាការគំរាមកំហែង​ដ៏ធំបំផុត​ចំពោះសន្តិភាព​និងស្ថិរភាពក្នុងតំបន់ ។

​ពី​​ចេតនាជំរុញ​ការ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញសន្តិភាព ​រហូតដល់​ការកែសម្រួល​ខ្លឹមសារ​យ៉ាងច្រើននៃ​”ឯកសារ​ចំនួនបីអំពី​ការការពារសន្តិសុខ”​​ដោយ​ដាក់បញ្ចូលទាំង​ចំហនូវ​ការអភិវឌ្ឍអ្វីដែល​ហៅថា ​”សមត្ថភាព​វាយតបតវិញ” ។ ​​ពីការបង្កើនថវិកា​ការពារជាតិ​​ក្នុងកម្រិតធំ​ជាបន្តបន្ទាប់ ​រហូតដល់​ការបំពានជា​បន្តបន្ទាប់លើ​បម្រាម​បន្ទាប់ពី​សង្គ្រាមលោក​លើកទីពីរ ​និង​ធ្វើវិសោធនកម្ម​​​”គោលការណ៍​ចំនួនបីស្តីពី​ការផ្ទេរ​​សព្វាវុធ​ការពារជាតិ” ​ជាច្រើនដង ​ដោយ​បន្ធូរបន្ថយ​ការរឹតបន្តឹង​លើការនាំចេញ​អាវុធប្រល័យ​លោក​ជាសន្សឹមៗ ​​រហូតដល់​ការប្រើល្បិច “ពង្រឹង​ការការពារជាតិ”​ ដើម្បីរៀបចំ​សម្ព័ន្ធ​ចម្រុះ​រវាង​នយោបាយ ​យោធានិង​សេដ្ឋកិច្ច​ឡើងវិញ ​ដើម្បីពន្លឿន​ការ​ឃុបឃិតផ្នែកយោធា​ជាមួយប្រទេស​និង​តំបន់​ផ្សេងទៀត ​ហើយសឹងតែ​ព្រលយសម្តី​ថា នឹងបោះ​បង់ចោល ​”គោលការណ៍​ចំនួនបី​អំពីការគ្មានអាវុធ​នុយក្លេអ៊ែរ” ។ល។ ​​និន្នាការ​​ទាំង​នេះ​សុទ្ធតែបង្ហាញពី​ការពិត​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​មួយថា ​”​យោធានិយម​បែបថ្មី”​របស់ជប៉ុន​បានក្លាយជា​គ្រោះថ្នាក់​កំបាំងទៅ​ហើយ ​ដែល​បង្កជា​ការគំរាមកំហែង​ជាក់ស្តែងដល់​សន្តិភាពនិង​ស្ថិរភាពក្នុងតំបន់​និងពិភពលោក ។

តំបន់អាស៊ី-​ប៉ាស៊ីហ្វិក ​ប្រាថ្នាចង់បាន​សន្តិភាពនិង​ការអភិវឌ្ឍ ​ហើយ​ដាច់ខាត​មិនត្រូវ​អនុញ្ញាតឱ្យខ្លួន​ ក្លាយជា​សង្វៀន​ប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​ឡើយ ​។ ​ប្រសិនបើ​ជប៉ុននៅតែ​​ចចេសមិនភ្ញាក់​ខ្លួន ​ហើយ​បន្ត​ប្រឌិត​ពាក្យ​ភូតកុហកអំពី​”​ការគំរាម​កំហែងពីចិន”​និងបន្ត​ពន្លឿន “​យោធានិយម​បែបថ្មី” ​នោះ ​ជប៉ុននឹង​ត្រូវទទួលខុសត្រូវ​និង​បង់​តម្លៃ​ចំពោះទង្វើបំផ្លាញ​សន្តិភាពនិង​ស្ថិរភាពក្នុងតំបន់ ៕

To Top