ម៉ានីល៖ វិមាន Malacañang បានឱ្យដឹង នៅថ្ងៃអង្គារថា ក្រុមគ្រួសារភាគច្រើន នៃបុគ្គលិកសុខាភិបាល ដែលបានស្លាប់ ដោយសារជំងឺរលាកផ្លូវដង្ហើមឆ្នាំ ២០១៩ ឬ ជំងឺកូវីដ-១៩ នឹងត្រូវទទួលសំណង។
យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមច្បាប់ Bayanihan ដែលព្យាយាមពង្រឹង ការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះការរាតត្បាត , ក្រុមគ្រួសារបុគ្គលិកសុខភាព ដែលបានស្លាប់ ដោយសារមេរោគកូវីដ ១៩ នឹងត្រូវទទួលបានសំណងម្នាក់ ១លានប៉េសូ។ ក្រុមគ្រូពេទ្យជួរមុខ ដែលធ្លាក់ខ្លួនឈឺធ្ងន់ ពេលកំពុងបំពេញកាតព្វកិច្ច នឹងទទួលបានក្នុងម្នាក់ ១០០,០០០ ប៉េសូ។
ក្រសួងសុខាភិបាលហ្វីលីពីន ក៏ត្រូវបានគេរិះគន់ ចំពោះការពន្យារពេល នៃការផ្តល់សំណង ដល់បុគ្គលិកសុខាភិបាល ដែលជំរុញឱ្យប្រធានាធិបតី Rodrigo Duterte ផ្តល់ឱ្យទីភ្នាក់ងារនេះ រហូតដល់ថ្ងៃច័ន្ទ ដើម្បីបញ្ចប់ការធ្វើរបាយការណ៍ ឬចែកចាយ។
អ្នកនាំពាក្យប្រធានាធិបតី លោក Harry Roque បាននិយាយថា បុគ្គលិកសុខាភិបាលចំនួន ២៦ នាក់ក្នុងចំណោម ៣០ គ្រួសារដែលបានស្លាប់ ត្រូវបានគេផ្តល់ថវិកាឱ្យ ចំនួន ១ លាន ប៉េសូ។ លោកថា ពលរដ្ឋ ៤ គ្រួសារកំពុងរង់ចាំ អំណាចពិសេសរបស់មេធាវី។ គ្រួសារពីរនៅឯបរទេស និងពីរ គ្រួសារទៀត ត្រូវបានគេដកចេញពីបញ្ជី ពីព្រោះពួកគេ មិនមានសិទ្ធិទទួលសំណង។
ទាក់ទងនឹងបុគ្គលិកសុខាភិបាល ដែលធ្លាក់ខ្លួនឈឺធ្ងន់ ពេលទៅជួបអ្នកកើតជំងឺកូវីដ១៩ គឺមាន១៧ នាក់ក្នុងចំណោម ១៨ នាក់ បានទទួលមូលប្បទានបត្រ័ ដែលមានតម្លៃ ១០០,០០០ ប៉េសូ ៕ ប្រែសម្រួលៈ ណៃ តុលា