DAP News
Feature

កម្មវិធីបុណ្យទន្លេ ដែលប្រារព្ធធ្វើឡើង នៅតំបន់ទេសចរណ៍ ធម្មជាតិកំពង់ភ្លុក

ខេត្តសៀមរាប: ព្រឹត្តិការណ៍ នៃការប្រារព្ធនៅកម្មវិធីបុណ្យទន្លេ សម្រាប់អ្នកភូមិកំពង់ភ្លុក បានប្រារព្ធធ្វើឡើងនៅថ្ងៃទី៦នឹង៧ ខែមិថុនាឆ្នាំ២០២៦ ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។សម្រាប់បងប្អូនប្រជាពលរដ្ឋអ្នកស្រុកកំពង់ភ្លុកផ្ទាល់ គឺធ្វើកម្មវិធីនេះឡើង ដើម្បីជាការនឹករលឹក និងដឹងគុណទៅដល់ព្រះគង្គា ដែលតែងតែជួយដល់ពួកគាត់អាស្រ័យផល បានតាមរយៈទឹកទន្លេ ហើយក៏ផ្សារភ្ជាប់ជាមួយនឹង ពិធីបុណ្យឆ្លងសាលាឆទាន ស្ពានមាត់ទន្លេផងដែរ ។

ក្នុងឱកាសនោះយើងក៏សង្កេត ឃើញមានអាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុកប្រាសាទបាគង លោកសូរផ្លាតុង ក៏បានដឹកនាំរៀបចំ កម្មវិធីបុណ្យទន្លេ នឹងមានការគៀងគរ អ្នកជិះកង់ចំនួន 1.000 គ្រឿង ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ផងដែរ។ ដោយប្រព្រឹត្តទៅនៅ ភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៦-៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានកម្មវិធីសម្បូរបែប រួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ ការអភិរក្សបរិស្ថាន និងការថែរក្សាវប្បធម៌ប្រពៃណីក្នុងសហគមន៍៕

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top