ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសងុ្គម បានឲ្យដឹងកាលពីថ្ងៃអង្គារថា មានអ្នកជំងឺផ្សេងទៀតចំនួន២៨៦នាក់ បានបាត់បង់ជីវិត នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃចន្ទ ដែលនាំឲ្យតួលេខអ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសនេះ បានកើនឡើងដល់៤០.៨៨៣នាក់ ។
តួលេខទាំងនេះ ក្នុងនោះរាប់បញ្ចូលទាំងការស្លាប់ នៅតាមមន្ទីរពេទ្យនានា តាមទីតាំងថែទាំសុខភាព និងនៅតាមសហគមន៍ ។
ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទ មានពលរដ្ឋចំនួន២៨៩.១៤០នាក់ បានធ្វើតេស្តមានផលវិជ្ជមាន នៅក្នុងប្រទេសអង់គ្លេស ដែលតួលេខប្រចាំថ្ងៃបានកើនឡើង១.៣៨៧នាក់ ៕
ដោយ៖ ម៉ៅ បុប្ផាមករា