ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀងឈប់បាញ់រវាងអាមេរិក-អ៊ីរ៉ង់ នឹងត្រូវប្រកាសជាសាធារណៈក្នុងពេលឆាប់ៗនេះ ខណៈបទឈប់បាញ់អចិន្ត្រៃយ៍នៅតែរង់ចាំការចរចា

បរទេស៖ ព័ត៌មានលម្អិតបានចាប់ផ្តើមលេចចេញនៅថ្ងៃអង្គារ អំពីកិច្ចព្រមព្រៀងបណ្ដោះអាសន្នរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ខ្លួននឹងច្រានចោលអាវុធនុយក្លេអ៊ែរសម្រាប់ទីក្រុងតេអេរ៉ង់ ហើយមន្ត្រីអាមេរិកម្នាក់បាននិយាយថា អាមេរិកអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងនៅពេលចុះហត្ថលេខា។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានៅសប្តាហ៍នេះ ទោះបីជាមិនទាន់ត្រូវបាន ផ្សព្វផ្សាយជាសាធារណៈក៏ដោយ ក៏ពង្រីកបទឈប់បាញ់ដ៏ទន់ខ្សោយ ដែលបានប្រកាសនៅក្នុងខែមេសារយៈពេល ៦០ ថ្ងៃទៀត ដើម្បីអនុញ្ញាតឱ្យប្រទេសដែលមាន សង្គ្រាមចរចាបទឈប់បាញ់ជាអចិន្ត្រៃយ៍។

ក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងបញ្ចប់ការបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់នឹងស្តារការឆ្លងកាត់របស់នាវាដឹកប្រេង និងចរាចរណ៍ផ្លូវសមុទ្រផ្សេងទៀតតាមរយៈច្រកសមុទ្រហ័រមូស ដែលខ្លួនបានរារាំងយ៉ាងមាន ប្រសិទ្ធភាពចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារនៅថ្ងៃទី២៨ ខែកុម្ភៈ។

ប្រធានាធិបតីអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងតេហេរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរនោះទេ ហើយអត្ថបទពេញលេញនឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅក្នុងការកំណត់ជាផ្លូវការក្នុងរយៈពេលពីរបីថ្ងៃទៀត។

អ៊ីរ៉ង់បាននិយាយជាយូរមកហើយថា ខ្លួននឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ហើយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ។

ប្រែសម្រួលៈ ណៃ តុលា

To Top