បន្ទាយមានជ័យ : ក្រុមសកម្មជនគាំទ្រ ចលនាឧទ្ទាម សម រង្ស៊ី ប្រមាណ ៣០នាក់ ជិះឡាន៣គ្រឿង បានមកដល់ផ្ទះ សំណាក់ យុកធីប ស្ថិតក្នុងស្រុកអារញ្ញ ខេត្ត ស្រះកែវ ដើម្បីប្រមូលផ្ដុំកម្លាំង ត្រៀមធ្វើសកម្មភាពខុសច្បាប់ នៅក្បែរព្រំដែនកម្ពុជា- ថៃ ត្រង់ចំណុចច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រុមសកម្មជនគាំទ្រ ចលនាឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី កាលពីពេលថ្មីៗនេះបាន ជួលបន្ទប់ប្រមាណ២០០បន្ទប់ ដែលមួយបន្ទប់មានតម្លៃ ប្រមាណ៣៥០បាត ទៅ ៤៥០បាត ក្នុងផ្ទះ សំណាក់ មួយកន្លែង ស្ថិតក្នុងស្រុកអារញ្ញ ខេត្ត ស្រះកែវ ដើម្បីត្រៀមធ្វេីសកម្មភាពខុសច្បាប់នៅក្បែរព្រំដែនកម្ពុជា- ថៃ ត្រង់ចំណុចច្រកអន្តរជាតិប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
ប្រភព ព័ត៌មាន បាន ឲ្យ ដឹងថា ការជួលបន្ទប់នេះ គឺសម្រាប់ក្រុមប្រឆាំងមកពីបណ្ដាប្រទេសនានា ស្នាក់នៅរៀបចំកម្លាំងប្រមូលផ្ដុំ ធ្វើសកម្មភាពបង្កចលាចល នៅក្បែរតំបន់ព្រំដែន៕