នយោបាយ

សម្តេច ស ខេង មិនទាន់និយាយ អ្វីពាក់ព័ន្ធ ការពន្យារពេល របស់ សម រង្ស៊ី មកស្រុកខ្មែរ

ភ្នំពេញ ៖ ក្រោយពីលោក សម រង្ស៊ី ប្រកាសពន្យារពេល មកស្រុកខ្មែរវិញ ដោយសារតែក្រុមហ៊ុន អាកាសចរណ៍ថៃ មិនអនុញ្ញាតឲ្យឡើង ជិះយន្តហោះនោះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា សម្តេចមិនទាន់ អាចនិយាយអ្វីបានទេ នៅពេលនេះ ប៉ុន្តែសម្តេចអះអាងថា នឹងធ្វើអ្វីដើម្បីជាតិ ។

ក្រោយបញ្ចប់ជំនួបជាមួយ លោក W.Patrichk Muryhy ឯកអគ្គរាជទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេច ស ខេង បានឆ្លើយតបទៅនឹង សំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធពាក់ស្ថាន ការណ៍របស់លោក សម រង្ស៊ី អំពីការពន្យារ ពេលមកស្រុកខ្មែរថា នឹងមានការចរចាណាមួយទេ រវាងអតីតបក្សប្រឆាំង និងបក្សកាន់អំណាចដូចកាលពីឆ្នាំ២០១៣ឬអត់? ។

ប៉ុន្តែសម្តេច ស ខេង មិនបានឆ្លើយថា នឹងជួបចរចាទេ ។
សម្តេចបានថ្លែងពង្វាងថា “ខ្ញុំមិនទាន់អាចជម្រាបជូនបានទេ ប៉ុន្តែយើងនឹងខិតខំធ្វើអ្វី ដែលមានផលប្រយោជន៍ សម្រាប់ប្រទេសជាតិ”៕

ដោយ អេង ប៊ូឆេង

To Top