ភ្នំពេញ៖ ដើម្បីចូលរួមចំណែកដល់ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការដោះស្រាយបញ្ហា រាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសទប់ស្កាត់ការ រាលដាលនៃជំងឺនេះនៅកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេច ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលទឹកប្រាក់ចំនួន ៦.៣២០.១៦៧ដុល្លារ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃ១២ មិថុនានេះ បានឲ្យដឹងថា ជំនួយទាំងនោះរួមមាន៖ គ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស គិតជាទឹកប្រាក់ចំនួន ៦.៣២០.១៦៧ ដុល្លារជូនដល់រាជ ដ្ឋាភិបាលកម្ពុជា តាមរយៈការិយា ល័យអង្គការសហប្រជាជាតិ សម្រាប់សេវាកម្មគម្រោង (UNOPS)។
ដោយទទួលស្គាល់ពី សមានចិត្តគាំទ្ររបស់រដ្ឋាភិបាលជប៉ុន ក្នុងកំឡុងពេល និងកាលៈទេសៈលំបាកមិនធ្លាប់មាននេះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រើប្រាស់ជំនួយ សង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះ ដើម្បីដោះស្រាយប្រកបដោយ ប្រសិទ្ធភាពនូវគ្រោះមហន្តរាយសុខភាព សកលបណ្តាលពីជំងឺកូវីដ-១៩ និងស្តារឡើងវិញចំពោះផលប៉ះពាល់ ទាំងឡាយផ្នែកសេដ្ឋកិច្ចនិងសង្គម ព្រមទាំងធានាបាននូវសុខុមាលភាព របស់ប្រជាជនកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយសង្រ្គោះបន្ទាន់ ដ៏មានតម្លៃនេះរបស់ រដ្ឋាភិបាលជប៉ុន ៕