កីឡា

អេហ្សីប ទម្លាក់អូស្ត្រាលី ក្នុងការទាត់ប៉េណាល់ទីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ

​ក្រុមជម្រើសជាតិអេហ្សីប បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 បន្ទាប់ពីបានយកឈ្នះអូស្ត្រាលី នៅក្នុងវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្តីលទ្ធផល ៤-២ ក្រោយបញ្ចប់ការប្រកួត ១២០ នាទីស្មើគ្នា ១-១ នៅកីឡដ្ឋាន Dallas ជំនួបវគ្គ ៣២ ក្រុមចុងក្រោយ។

​គ្រាប់បាល់នាំមុខ អេហ្សីបបានបើកការនាំមុខមុននៅនាទីទី ១៣ តាមរយៈការតែតបញ្ចូលទីយ៉ាងស្អាតពីសំណាក់កីឡាករ Emam Ashour។

​គ្រាប់បាល់តាមស្មើ នៅនាទីទី ៥៥ អូស្ត្រាលីបានតាមស្មើវិញដោយសារតែការធ្វើឲ្យចូលទីខ្លួនឯង ពីខ្សែការពារអេស៊ីប Mohamed Hany។

​វគ្គប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីគ្មានការថែមគ្រាប់បាល់នៅក្នុងវគ្គថែមម៉ោង ១៥នាទីពីរដង អេហ្សីបបានធ្វើបានយ៉ាងល្អដោយស៊ុតចូលទាំង ៤ គ្រាប់ ខណៈដែលកីឡាករអូស្ត្រាលី Harry Souttar និង Lucas Herrington ស៊ុតមិនចូល។

​នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រដែលក្រុមផារ៉ាអុង អេហ្សីប អាចឈ្នះនៅក្នុងវគ្គKnockout Stage នៃពានរង្វាន់ពិភពលោក។ អេស៊ីបនឹងត្រូវឡើងទៅជួបក្រុមឈ្នះរវាង អាហ្សង់ទីន ឬ កាប់វែរ នៅវគ្គ ១៦ ក្រុមចុងក្រោយខាងមុខនេះ។

To Top