កីឡា

អាហ្សង់ទីនឆ្លងផុតឧបសគ្គទាំងត្រដាបត្រដួស ក្រោយឈ្នះកាប់វែរ ៣-២ ក្នុងម៉ោងថែម ១២០ នាទី

​នៅក្នុងជំនួបដ៏ស្វិតស្វាញ និងនឹកស្មានមិនដល់នៃវគ្គ ៣២ ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2026 ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន បានយកឈ្នះក្រុមចំណូលថ្មីកាប់វែរ ក្នុងលទ្ធផល ៣-២ ទាំងលំបាកបំផុត បន្ទាប់ពីការប្រកួតអូសបន្លាយដល់វគ្គថែមម៉ោង ១៥នាទីពីរដង នៅកីឡដ្ឋាន Miami Stadium។

​អាហ្សង់ទីននាំមុខមុន លីអូណែល មេសស៊ី បានស៊ុតបញ្ចូលទីបើកឆាកនៅនាទីទី ២៩ ដែលជាគ្រាប់បាល់ទី ២០ របស់លោកក្នុងប្រវត្តិសាស្ត្រ World Cup។

​កាប់វែរវាយបក ក្រុមតូចមកពីអាហ្វ្រិកមួយនេះមិនព្រមចុះចាញ់ឡើយ ដោយ Deroy Duarte បានស៊ុតតាមស្មើ ១-១ នៅនាទីទី ៥៩។ ​ការប្រជែងគ្នាក្នុងម៉ោងថែម Lisandro Martínez បានស៊ុតឱ្យអាហ្សង់ទីននាំមុខម្តងទៀតនៅនាទីទី ៩២ ប៉ុន្តែ Sidny Lopes Cabral របស់កាប់វែរបានស៊ុតបញ្ចូលទីយ៉ាងស្អាតពីចម្ងាយតាមស្មើ ២-២ វិញនៅនាទីទី ១០២។

​គ្រាប់បាល់កាត់សេចក្តី ជ័យជម្នះបានធ្លាក់ទៅលើដៃអាហ្សង់ទីន នៅនាទីទី ១១០ ដោយសារការធ្វើឱ្យចូលទីខ្លួនឯង ពីសំណាក់ខ្សែការពារ Diney របស់កាប់វែរ។

​ទោះបីជាត្រូវធ្លាក់ទៅផ្ទះវិញ ប៉ុន្តែកាប់វែរបានបន្សល់ទុកនូវទម្រង់លេងយ៉ាងអស្ចារ្យ និងការសង្គ្រោះបាល់មិនគួរឱ្យជឿជាច្រើនលើកពីអ្នកចាំទីវ័យ ៤០ ឆ្នាំ Vozinha។ អាហ្សង់ទីននឹងត្រូវឡើងទៅជួបក្រុមអេស៊ីប នៅវគ្គ ១៦ ក្រុមចុងក្រោយ។

To Top