ក្រុមមកពីអាមេរិកឡាទីន កូឡុំប៊ី ទម្លាក់ ហ្គាណា ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៅ World Cup 2026
កូឡុំប៊ីបានកក់កៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីបានយកឈ្នះលើក្រុមហ្គាណាក្នុងលទ្ធផល ១-០ ក្នុងវគ្គ ៣២ ក្រុម។
គ្រាប់បាល់តែមួយគត់ដែលជាជ័យជម្នះនេះ ធ្វើសម្រេចបានដោយកីឡាករ Jhon Arias នៅនាទីទី ១៤ ក្រោមការបញ្ជូនបាល់យ៉ាងល្អពី Luis Suárez ដែលប្តូរចូលជំនួស Jhon Córdoba ដែលរងរបួស។
ពេញមួយការប្រកួត កូឡុំប៊ីបានបង្ហាញទម្រង់លេងយ៉ាងរឹងមាំ និងគ្រប់គ្រងការប្រកួតបានយ៉ាងល្អ ដោយមិនឱ្យក្រុមអាហ្វ្រិកមួយនេះមានឱកាសស៊ុតចំគោលដៅសូម្បីតែមួយលើកឡើយ។ នៅក្នុងវគ្គបន្ទាប់ កូឡុំប៊ីនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង
Vancouver ដើម្បីតទល់ជាមួយក្រុមជម្រើសជាតិស្វីសនៅថ្ងៃទី ៧ ខែកក្កដា ខាងមុខនេះ។










