ប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ មកពីតាមបណ្តាខេត្តទូទាំងប្រទេស មានជំនឿថា ទេទឹកពុះអាចព្យាបាលជំងឺមួយរយមុខ
កំពង់ស្ពឺ៖ តំបន់ទេសចរណ៍ ទេទឹកពុះ ស្ថិតក្នុងភូមិកោដូនតី ឃុំតាសាល ស្រុកឱររ៉ាល ខេត្តកំពង់ស្ពឺ
ជាពិសេសទឹកពុះនៅចំណុចខាងលើ អាចព្យាបាលជំងឺមួយរយមុខ ភាគច្រើនក៏មានបងប្អូនប្រជាពលរដ្ឋ រាប់ពាន់នាក់បានជាសះស្បើយ និងបានត្រឡប់ទៅលំនៅឋានវិញ។
បើតាមសម្តីស្រ្តីឈ្មោះ ហួន រស់ អាយុ៧០ឆ្នាំ រស់នៅភូមិព្រែកក្រប៉ៅ សង្កាត់ព្រែកអំពិល ក្រុងអារីក្សត្រ ខេត្តកណ្តាល បានរៀរាប់ថា គាត់មានជំងឺទឹកនោមផ្អែម រយៈពេលជាង១០ឆ្នាំមកហើយ ក្រោយពីកូនស្រីរស់នៅចំណុចភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ទៅយកគាត់មកត្រាំតាមប្រឡាយទឹកហូចេញពីអន្លុងទឹកពុះ។
គាត់បានបន្តទៀតថា ក្រោយពីគាត់ត្រាំបានម្តងគាត់អាចដើររួច ព្រមទាំងបាននាំបងប្អូនមករបស់គាត់ ដែលមានជំងឺយកមកត្រាំដើម្បីព្យាបាលផងដែរ។
សូមបញ្ជាក់ថា សព្វថ្ងៃតំបន់ទេសចរណ៍ទេទឹកពុះ ខាងលើបានទាក់ទាញទាំងភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋអ្នកមានជំងឺទូទាំងប្រទេសមកលេងកម្សាន្តផង អាចត្រាំទឹកប្រឡាយដែលហូចេញពីទឹកពុះផង ដើម្បីព្យាបាលជំងឺជាងមួយរយមុខ ឱ្យជាសះស្បើយផង ដោយបងប្អូនប្រជាពលរដ្ឋលោកមានជំនឿថា ទេទឹកពុះជាឱសថព្យាបាលបានស័ក្ដិសិទ្ធ។
លោក ជិន ជីម អនុប្រធានសហគមន៍តំបន់ការពារកោដូនតី (តំបន់ទេសចរណ៍ទេទឹកពុះ) បានឲ្យដឹងថា រយៈពេលមួយខែចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ មកដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋប្រមាណចាប់ពី ២៥០០នាក់ទៅ៣០០០នាក់ក្នុងមួយថ្ងៃចំពោះតែថ្ងៃសៅនិងថ្ងៃអាទិត្រ ៕
ដោយ៖ សុខ សុភ័ណ្ឌ / កំពង់ស្ពឺ មជ្ឈមណ្ឌលដើមអម្ពិល / រូបថតដើមអម្ពិល



















