កីឡា

តើបារាំង ឬម៉ារ៉ុក នឹងអាចកក់កៅអី ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន?

នៅថ្ងៃទី 10 ខែកក្កដា ម៉ារ៉ុក និងបារាំង នឹងត្រូវប៉ះគ្នាក្នុងការប្រកួតវគ្គប្រាំបីក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។ អត្ថបទវិភាគរបស់ 1xBet នឹងមកពិនិត្យមើលទម្រង់លេង របស់ក្រុមទាំងពីរមុនការប្រកួតមកដល់ និងកត្តាផ្សេងៗ ដែលអាចជះឥទ្ធិពលដល់លទ្ធផល នៃការប្រកួតនេះ ។

បារាំងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង
ក្រុមបារាំងបានឈរនៅកំពូលតារាងពូល I ដោយមិនរបូតសូម្បីតែមួយពិន្ទុ ។ កូនក្រុមរបស់លោក Didier Deschamps បានចាប់ផ្តើមព្រឹត្តិការណ៍នេះជាមួយនឹងជ័យជម្នះ 3-1 លើក្រុមសេណេហ្គាល់ បន្ទាប់មកបានយកឈ្នះអ៊ីរ៉ាក់យ៉ាងងាយស្រួល 3-0 និងបានលត់ក្រុមន័រវែសដែលកំពុងបាត់បង់ទឹកចិត្តក្នុងលទ្ធផល 4-1 នៅថ្ងៃប្រកួតជុំទី 3។ ឈានចូលដល់វគ្គ 32 ក្រុមចុងក្រោយ ក្រុមមាន់គកបារាំងក៏មិនសូវជួបឧបសគ្គធំដុំនោះដែរ ដោយបានលត់ស៊ុយអែតយ៉ាងងាយស្រួល 3-0 ។

មុនពេលការប្រកួតវគ្គ 16 ក្រុមចុងក្រោយទល់នឹងប៉ារ៉ាហ្គាយ, ស្ទើរតែគ្មានអ្នកណាម្នាក់រំពឹងថា បារាំងនឹងជួបបញ្ហានោះទេ ប៉ុន្តែការប្រកួតនេះពិតជាតានតឹង ជាងអ្វីដែលបានគិតទុកមុនពេលផ្លុំកញ្ចែចាប់ផ្តើមទៅទៀត។ ក្រុមមកពីទ្វីបអាមេរិកខាងត្បូងមួយនេះ បានពឹងផ្អែកលើប្រព័ន្ធការពារដ៏រឹងមាំ និងការលេងប្រើកម្លាំងបុកគ្នា – ដែលពេលខ្លះស្ទើរតែឈានដល់ការបង្កកំហុសទៅហើយ ។ ហើយយុទ្ធសាស្ត្រនេះពិតជាមានប្រសិទ្ធភាព។ នៅក្នុងតង់ទីមួយ ក្រុមមាន់គកបារាំងមិនអាចស៊ុតចំគោលដៅ បានសូម្បីតែមួយជើង ហើយពួកគេទើបតែអាចបង្កើតឱកាសស៊ុតបញ្ចូលទី ពិតប្រាកដក្រោយពេលសម្រាកតង់ប៉ុណ្ណោះ។ ជាចុងក្រោយ ក្រុមរបស់លោក Didier Deschamps បានឆក់យកជ័យជម្នះ 1-0 ដោយសារតែការស៊ុតបាល់ប៉េណាល់ទីសម្រេចរបស់ Mbappé នៅនាទីទី 70 ។

ម៉ារ៉ុក ត្រៀមខ្លួនរួចជាស្រេច ដើម្បីតទល់ជាមួយគ្រប់គូប្រកួតទាំងអស់
ក្រុមម៉ារ៉ុក កំពុងតែបង្ហាញម្តងទៀតថា ភាពជោគជ័យរបស់ពួកគេកាលពីឆ្នាំ 2022 មិនមែនជារឿងចៃដន្យនោះទេ ។ ក្រុមនេះ បានឆ្លងផុតវគ្គចែកពូលដោយមិនស្គាល់ពាក្យថាចាញ់ ដោយរកបាន 7 ពិន្ទុនៅក្នុងពូលដែលមានក្រុមប្រេស៊ីល ស្កុតឡែន និងហៃទី។
ការសាកល្បងដ៏តានតឹងបំផុតសម្រាប់ក្រុមតោ Atlas គឺនៅក្នុងការប្រកួតវគ្គ 32 ក្រុមចុងក្រោយរបស់ពួកគេទល់នឹងហូឡង់ ។ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ក្រោយចប់ម៉ោងប្រកួតធម្មតា ហើយលទ្ធផលត្រូវបានកាត់សេចក្តីដោយការទាត់បាល់ប៉េណាល់ទី។ ម៉ារ៉ុកបានផ្ញើក្តីសង្ឃឹមទាំងស្រុងទៅលើសមត្ថភាពរបស់អ្នកចាំទី Yassine Bounou របស់ខ្លួន ហើយបានទទួលជ័យជម្នះ 3-2 ដើម្បីក្តោបក្តាប់សំបុត្រឡើងទៅវគ្គបន្ត ។

នៅក្នុងវគ្គ 16 ក្រុមចុងក្រោយ ក្រុមមកពីទ្វីបអាហ្វ្រិកមួយនេះ បានយកឈ្នះកាណាដា 3-0 ប៉ុន្តែអ្នកមិនគួរវាយតម្លៃការប្រកួតនេះ ដោយមើលតែលើលទ្ធផលគ្រាប់បាល់នោះទេ។ កាណាដាមានឱកាសស៊ុតសំដៅទីច្រើនជាង ប៉ុន្តែកូនក្រុមរបស់លោក Mohamed Ouahbi អាចទាញយកប្រយោជន៍ បានយ៉ាងល្អបំផុត ពីឱកាសរបស់ពួកគេ ដោយការស៊ុតចំគោលដៅបីជើង ក្នុងចំណោមបួនជើង របស់ពួកគេបានប្រែក្លាយជាគ្រាប់បាល់ ។

តើក្រុមណានឹងឈ្នះ?
សម្រាប់ម៉ារ៉ុក ការប្រកួតខាងមុខនេះគឺជាឱកាសសងសឹកសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ 2022។ កាលណោះ បារាំងបានឈ្នះ 2-0 ដែលបានរារាំងក្រុមតោ Atlas មិនឱ្យបោះជំហានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ប្រវត្តិជួបមុខគ្នា (H2H) ក៏មានប្រៀបទៅខាងក្រុមមាន់គកបារាំងផងដែរ៖ ក្រុមទាំងពីរធ្លាប់ប៉ះគ្នា 8 ដង បារាំងឈ្នះ 4 ដង និង 4 ដងទៀតគឺបញ្ចប់ក្នុងលទ្ធផលស្មើ។

ក្រុមរបស់លោក Didier Deschamps គ្មានអ្វីត្រូវសង្ស័យឡើយ គឺពិតជានឹងលេងក្នុងទម្រង់សម្រុក ដោយមានគោលដៅគ្រប់គ្រងបាល់ ដាក់សម្ពាធវាយលុកតាមស្លាប និងសង្កត់គូប្រកួតឱ្យនៅដេកយាមត្រឹមតំបន់ពិន័យរបស់ពួកគេ។ អាវុធដ៏មុតស្រួចរបស់បារាំង គឺ Kylian Mbappé ដែលរកបាន 7 គ្រាប់រួចទៅហើយនៅក្នុងព្រឹត្តិការណ៍នេះ។

ក្រុមម៉ារ៉ុកទំនងជានឹងលេងទម្រង់បិទជិត ព្យាយាមកាត់ផ្តាច់តំបន់បម្រើ និងស្វែងរកឱកាសវាយបកលឿនៗ។ ក្តីបារម្ភធំបំផុតរបស់ពួកគេចំពោះបញ្ហាកីឡាករ គឺកាយសម្បទារបស់ Ismael Saibari។ គេបានរងរបួសក្នុងការប្រកួតទល់នឹងកាណាដា ហើយត្រូវបានប្តូរចេញនៅនាទីទី 22។ ដោយសារតែគេរកបាន 3 គ្រាប់ក្នុងព្រឹត្តិការណ៍នេះ និងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធប្រយុទ្ធ ការអវត្តមានរបស់កីឡាកររូបនេះអាចជាការវាយប្រហារដ៏ធ្ងន់ធ្ងរសម្រាប់ក្រុមតោ Atlas។

ហាងឆេងសម្រាប់លទ្ធផលសំខាន់ៗមានដូចខាងក្រោម៖
-បារាំងឈ្នះ – 1.64
-ស្មើ – 3.96
-ម៉ារ៉ុកឈ្នះ – 6.50
បារាំងហាក់ដូចជាក្រុមមានប្រៀបជាងគេ ប៉ុន្តែម៉ារ៉ុកបានបង្ហាញម្តងហើយម្តងទៀតថា ពួកគេមិនដែលញញើតនឹងក្រុមធំៗនោះទេ ។ តាមដានព្រឹត្តិការណ៍ World Football Forum និងចូលរួមគាំទ្រ ក្រុមដែលអ្នកពេញចិត្តជាមួយ 1xBet!

To Top