បរទេស៖ នៅថ្ងៃអាទិត្យទី១៤ ខែមិថុនា លោករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការងារសន្តិសុខ ផ្ទៃក្នុងប្រទេសឥណ្ឌា លោក Amit Shah បានប្រកាសថា ទីក្រុងដេលីនឹងបង្កើនការតេស្តចំនួន២ដង នៅក្នុងរយៈពេល២ថ្ងៃខាងមុខនេះ។
ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្រោយកិច្ចប្រជុំ ជាមួយនឹងលោករដ្ឋមន្ត្រី Arvind Kejriwal និងក្រុមរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត របស់ប្រទេស ហើយជាពិសេស នៅក្រោយពេលករណីឆ្លងកូវីដ១៩ បានកើនឡើងទៅដល់ ៣៩០០០នាក់ និងបាត់ប់ជីវិតដល់ទៅ ១៣០០ នៅទូទាំងទីក្រុងមួយនេះ។
លោក Shah ដដែលបានបញ្ជាក់ផងដែរថា ទូរថភ្លើងចំនួន៥០០ ក៏ត្រូវអនុញ្ញាត និងប្រគល់ឲ្យក្រុមការងារសុខាភិបាល ប្រើប្រាស់ក្នុងការងារនេះផងដែរ ដោយសារតែបញ្ហាកង្វះមន្ទីរពេទ្យ។ លោកបានបញ្ជាក់ថា ទូរថភ្លើងទាំងនោះ នឹងក្លាយទៅជាគ្រែ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ បានចំនួនទៅដល់៨០០០នាក់៕
ប្រែសម្រួល៖ស៊ុនលី