ព័ត៌មានអន្តរជាតិ

ក្រុងតេហរ៉ង់ គម្រាមថាប្រជាជាតិទាំងឡាយណា ដែលផ្តល់ជំនួយគាំទ្រ សហរដ្ឋអាមេរិកនឹងក្លាយជាគោលដៅវាយ ប្រហាររបស់ខ្លួនទាំងអស់

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីរ៉ង់បានជំរុញប្រទេសជុំវិញពិភពលោក ប្រឆាំងនឹងការផ្តល់ជំនួយដល់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមប្រឆាំងនឹង ប្រទេសនេះ ដោយព្រមានថា ការគាំទ្រណាមួយសម្រាប់ការឈ្លានពាននឹងធ្វើឱ្យពួកគេក្លាយ ជាគោលដៅស្របច្បាប់សម្រាប់ការសងសឹក។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើការវាយប្រហារដាក់គ្នាទៅវិញទៅមុអស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ បន្ទាប់ពីមានការដួលរលំនៃបទឈប់បាញ់គ្នាកាលពីដើមខែនេះ។

មន្ទីរបញ្ចកោណត្រូវបានផ្តោតយ៉ាងសំខាន់ទៅលើគោលដៅនៅទូទាំងភាគខាងត្បូង និងកណ្តាលអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហរ៉ង់បានវាយប្រហារទីតាំងយោធារបស់សហរដ្ឋអាមេរិក
នៅទូទាំងតំបន់។ អរិភាពជាថ្មីបានរំខានចរាចរណ៍ផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយនាវាជំនួញមួយចំនួនត្រូវបានវាយប្រហារ។

ឧត្តមសេនីយទោ Hossein Mohebbi អ្នកនាំពាក្យនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានព្រមានប្រទេសនានាជុំវិញពិភពលោកកុំឱ្យគាំទ្រការឈ្លានពានរបស់សហរដ្ឋអាមេរិក។

លោក Mohebbi បាននិយាយកាលពីថ្ងៃសៅរ៍ថា ៖ប្រទេសណាក៏ដោយ មិនថាចក្រភពអង់គ្លេស រដ្ឋឈូងសមុទ្រពែរ្ស ឬប្រទេសផ្សេងទៀត ប្រសិនបើពួកគេគាំទ្រសហរដ្ឋអាមេរិកក្នុងសង្រ្គាម
ពួកគេនឹងក្លាយទៅជាគោលដៅស្របច្បាប់របស់យើង ។ថ្មីៗនេះ យន្តហោះទម្លាក់គ្រាប់បែក B-1 របស់អាមេរិកបានប្រើប្រាស់មូលដ្ឋានទ័ពអាកាសក្នុងប្រទេសអង់គ្លេស។ ប្រសិនបើពួកគេសហការ
ពួកគេនឹងក្លាយទៅជាគោលដៅច្បាស់លាស់ និងស្របច្បាប់សម្រាប់ពួកយើងដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top