បរទេស៖ ប្រទេសរុស្ស៊ីនិងប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានផ្អាកកិច្ចពិភាក្សាលំដាប់រដ្ឋមន្ត្រី ដែលគេរំពឹងថា នឹងផ្តោតលើបញ្ហាលីប៊ីនិងស៊ីរី ជាទីដែលប្រទេសទាំងពីរ បានគាំទ្រភាគីផ្សេងគ្នា នៅក្នុងជម្លោះដែលអូសបន្លាយដ៏យូរ។
ក្រសួងការបរទេសរបស់ប្រទេសតួកគី បានិយាយប្រាប់ថា រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសម្រេចចិត្តផ្អាកកិច្ចពិភាក្សាគ្នានោះ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ នាថ្ងៃអាទិត្យនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយប្រាប់យ៉ាងដូច្នេះថា “អនុរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងបន្តកុងត្រា និងកិច្ចពិភាក្សាគ្នានៅក្នុងពេលខាងមុខ ហើយកិច្ចពិភាក្សាលំដាប់រដ្ឋមន្ត្រី នឹងត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងកាលបរិច្ឆេទក្រោយ” ៕
ប្រែសម្រួល៖ ប៉ាង កុង