បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃចន្ទ ក្នុងកំណត់ត្រាបានបង្ហាញថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១.១០៦នាក់ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺនៅក្នុងប្រទេស បានកើនឡើងដល់២១.៣១៥នាក់ ។
ក្រសួងបានឲ្យថា មានមនុស្សស្លាប់បន្ថែមទៀត ចំនួន៤៥នាក់ ដោយសារវីរុសកូរ៉ូណា ក្នុងអំឡុងពេលនោះ ដែលនាំឲ្យតួលេខអ្នកស្លាប់ សរុបកើនដល់៦៥២នាក់ ទន្ទឹមនឹងនេះដែរ មានអ្នកជាសះស្បើយពីជំងឺ ចំនួន៩.២៧១នាក់ ។
ក្នុងសេចក្តីប្រកាសរបស់ក្រសួង បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ករណីថ្មីត្រូវបានកត់ត្រា បន្ទាប់ពីបានធ្វើតេស្ត ទៅលើពលរដ្ឋចំនួន ១០.១៣៥នាក់ នៅទូទាំងប្រទេស ហើយសរុបអ្នក ដែលបានធ្វើតេស្តមាន ចំនួន៣៨០.០០៥នាក់ គិតចាប់តាំងពីមានការផ្ទុះជំងឺ ។
ប្រទេសចិន បានជួយដល់ប្រទេសអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា