Covid-19

ក្នុង១ថ្ងៃ ឥណ្ឌា អាចមានសមត្ថភាព ធ្វើតេស្តរកវីរុសកូរ៉ូណា រហូតដល់៣០ម៉ឺននាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលសហព័ន្ធ បានឲ្យដឹងកាលពីថ្ងៃអង្គារថា សមត្ថភាពនៃការធ្វើតេស្ត រកមើលមេរោគបង្កជំងឺកូវីដ១៩ នៅក្នុងប្រទេស ត្រូវបានបន្តបង្កើនការត្រួតពិនិត្យ ។

រដ្ឋាភិបាលបានឲ្យដឹងថា ពលរដ្ឋចំនួន៥,៩លាននាក់ បានចូលរួមធ្វើតេស្ត ក្នុងអំឡុងពេល២៤ម៉ោង មានវត្ថុវិភាគចំនួន ១៥៤.៩៣៥នាក់ ត្រូវបានធ្វើតេស្ត ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា “ឥឡូវនេះ ឥណ្ឌា មានសមត្ថភាពធ្វើតេស្ត ដែលមានវត្ថុវិភាគដល់ ៣០០.០០០នាក់ ។ សរុបនៃវត្ថុវិភាគ ដែលបានធ្វើតេស្ត គឺ៥.៩២១ ដែលមានវត្ថុវិភាគ ដែលបានធ្វើតេស្តរួច ចំនួន១៥៥.៩៣៥នាក់ ក្នុងរយៈពេល២៤ម៉ោង” ។

ទិន្នន័យដែលបានប្រកាស ដោយរដ្ឋាភិបាល បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសបានកើនឡើងដល់ ៣៤៣.០៩១នាក់ ក្នុងនោះបូករួមទាំង៩.៩០០នាក់ បានស្លាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top