ព័ត៌មានជាតិ

លោក បូរី វង្សសានិត្យ ផ្ញើរសារចូលរួមរំលែកទុក្ខ ជូនលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ចំពោះមរណភាពលោកឪពុក

ភ្នំពេញ៖ លោក បូរី វង្សសានិត្យ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារ ដោយ ឧបាសក ប៉ែត ត្រៀក ដែលត្រូវជាឪពុកបង្កើត បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោង ៦:៥៥នាទីព្រឹក ក្នុង ជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល មានសេចក្តី រន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមាក្រោយពីបានទទួលដំណឹងថា ឧបាសក ប៉ែត ត្រៀក ត្រូវជាឳពុកបង្កើត ឳពុកក្មេក របស់ លោក និង លោកស្រី បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:៥៥នាទីព្រឹក ក្នុងជន្មាយុ ៨៩ឆ្នាំ
ដោយជរាពាធ។

ស្ថិតក្នុងបរិយាកាសដ៏មហាសែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយ លោក និង លោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវ ឪពុកបង្កើត ឳពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក ឧបាសក ប៉ែត ត្រៀក ធ្លាប់មានគុណូបការៈខ្ពស់ក្នុងការចិញ្ចឹមបីបាច់ថែរក្សា រៀបចំទុកដាក់ និងអប់រំ ទូន្មានបុត្រធីតារហូតក្លាយជាបញ្ញវន្ត និងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ជាថ្មីម្ដងទៀត ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមលំឱនកាយឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធឧបាសក ប៉ែត ត្រៀក បានបដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ខ្ញុំបាទ ប៉ែត សារ៉ាត់​ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ព្រមទាំងភរិយា និងក្រុមគ្រួសារទាំងមូល
សូមសម្តែងនូវសេចក្តីកតញ្ញូនិងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលបានផ្ញើសាររំលែកទុក្ខ ព្រមទាំងចូលរួមសម្តែងនូវសេចក្តីអាឡោះអាឡោះអាល័យ និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះមរណភាពរបស់ ឧបាសក ប៉ែត ត្រៀក​ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេក និងជាជីតារបស់យើងខ្ញុំ។
ទឹកចិត្តដ៏ប្រពៃ ព្រមទាំងពាក្យជូនពរ និងការចូលរួមរំលែកទុក្ខយ៉ាងក្តុកក្តួលរបស់ លោកប្រធាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ គឺជាកម្លាំងចិត្តដ៏ធំធេង និងជាកិត្តិយសយ៉ាងខ្ពង់ខ្ពស់សម្រាប់រូបខ្ញុំបាទ និងក្រុមគ្រួសារ នៅក្នុងវេលាដ៏សោកសង្រេង និងបាត់បង់ដ៏ធំធេងនេះ។
ជាថ្មីម្តងទៀត ខ្ញុំបាទ និងក្រុមគ្រួសារ សូមប្រណិប័តន៍ជូនពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះ លោកប្រធាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកទាំងអស់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខេត្ត​កំពត​ ថ្ងៃទី១៥. ខែ​សីហា​ ឆ្នាំ២០២៦
តំណាងគ្រួសារនៃសព
ប៉ែត សារ៉ាត់​

To Top