លោក ម៉ឹង យូឡេង ផ្ញើរសារចូលរួមរំលែកទុក្ខ ជូនលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ចំពោះមរណភាពលោកឪពុក
ព្រះសីហនុ៖ លោក ម៉ឹង យូឡេង និងភរិយា ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ មានសេចក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងថា ឧបាសក ប៉ែត ត្រៀក ត្រូវជាឪពុកបង្កើត លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសារធារណការនិងដឹងជញ្ជួនខេត្តកណ្ដាល បានទទួលមរណភាព កាលពីថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៦:៥៥នាទីព្រឹក ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
ស្ថិតនៅក្នុងបរិយាកាសដ៏សែនក្រៀមក្រំបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែក មរណទុក្ខជាមួយ លោក ប៉ែត សារ៉ាត់ ព្រមទាំងក្រុមគ្រួសា ចំពោះការបាត់បង់ដ៏ធំធេងនូវឪពុក បង្កើតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក ឧបាសក ប៉ែត ត្រៀក ធ្លាប់មានគុណូបការ:ខ្ពស់ ក្នុងការចិញ្ចឹមបីបាច់ថែរក្សារៀបចំទុកដាក់ និង អប់រំទូន្មានបុត្រធីតានិងចៅៗរហូតក្លាយជាបញ្ញវន្ត និងជាធនធានដ៍មានតម្លៃសម្រាប់សង្គមជាតិ។
ជាថ្មីម្តងទៀត ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត ព្រះសីហនុ សូមគោរពលំឱនកាយ ឧទ្ទិសកុសលបួងសួង សូមដួងវិញ្ញាណក្ខន្ធ ឧបាសក ប៉ែត ស្លៀក សូមឱ្យឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំបាទ ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ព្រមទាំងភរិយា និងក្រុមគ្រួសារទាំងមូល
សូមសម្តែងនូវសេចក្តីកតញ្ញូនិងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកប្រធាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលបានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្តុកក្តួល ព្រមទាំងចូលរួមសម្តែងនូវសេចក្តីអាឡោះអាឡៃ និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះមរណភាពរបស់ ឧបាសក ប៉ែត ត្រៀក ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេក និងជាជីតារបស់យើងខ្ញុំ។
ទឹកចិត្ត មនោសញ្ចេតនាដ៏ប្រពៃ និងការចូលរួមរំលែកទុក្ខយ៉ាងខ្ពង់ខ្ពស់របស់ លោកប្រធាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ គឺជាកម្លាំងចិត្តដ៏ធំធេង និងជាកិត្តិយសយ៉ាងថ្លៃថ្លាសម្រាប់រូបខ្ញុំបាទ និងក្រុមគ្រួសារ នៅក្នុងវេលាដ៏សោកសង្រេង និងបាត់បង់ដ៏ធំធេងនេះ។
ជាថ្មីម្តងទៀត ខ្ញុំបាទ និងក្រុមគ្រួសារ សូមប្រណិប័តន៍ជូនពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះ លោកប្រធាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៧០ ធ្វើនៅ ខេត្តកណ្តាល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
តំណាងគ្រួសារនៃសព
ប៉ែត សារ៉ាត់
