Feature

សហជីព និងកម្មករកោត​សរសើរ​ពីការធ្វើ​ការ​របស់​មន្ត្រី​ជំនាញ​ក្រសួង​ការ​ងារ ធ្វើ​ការ​លឿន​រហ័ស មាន​ប្រសិ​ទ្ធ​ភាព និង​ធ្វើ​ការ​មិន​គិ​ត​យប់​ថ្ងៃ និង​ថ្ងៃ​សម្រា​ក

ភ្នំពេញ៖ សហ​ជីព និង​កម្មករ​និយោ​ជិត បាន​កោត​សរសើ​រចំពោះ​ការបំពេញ​ការងារ​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ដែល​តែង​តែ​ចុះ​សម្រប​សម្រួល និងដោះ​ស្រាយ​បញ្ហា​របស់​បងប្អូន​កម្ម​ករ​និយោជិតបានយ៉ាងលឿនរហ័ស មានប្រសិទ្ធភាព និង​បន្ត​បំពេញ​ការ​ងារ​មិន​គិត​យប់​ថ្ងៃ និង​ថ្ងៃ​សម្រាក ដើម្បី​រក​ដំណោះ​ស្រាយ​ជូនភា​គីពា​ក់ព័ន្ធ​ឱ្យបាន​ទាន់​ពេល​វេលា។

ការលើក​ឡើងនេះ បានធ្វើឡើង​ស្របពេលដែ​លមន្ត្រីជំ​នា​ញ​របស់ក្រសួង បានបន្តចុះអន្តរាគមន៍នៅតាមរោងចក្រ និង​សហ​គ្រាសនានា ដើម្បីសម្របសម្រួល ដោះ​ស្រាយ​បញ្ហា​នា​នា ស្តាប់កង្វល់របស់បងប្អូនកម្មករនិយោ​ជិត និង​និ​យោជក ព្រមទាំងជំរុ​ញឱ្យមានកា​រអនុវត្ត​ច្បាប់​ការងា​រ​ដោ​​យសន្តិវិធី និងមានការ​យោគយ​ល់គ្នា​រវាង​ភា​គី​ទាំង​អស់។

លោក សំ សឿន ប្រធាន​សហភា​ពពលកម្ម​ជាតិក​ម្ពុជា បាន​មាន​ប្រសាស​ន៍ថា មន្ត្រី​ជំនាញ​របស់​ក្រសួ​ងការងារ បាន​បង្ហាញពីកា​រទទួលខុ​សត្រូវ​ខ្ពស់​ក្នុង​ការ​បំពេ​ញតួនា​ទី​រប​ស់ខ្លួន ដោយឆ្លើយតបបានទាន់ពេលវេលា នៅ​ពេ​ល​ដែ​លបង​ប្អូនកម្មក​រនិ​យោ​ជិតមា​នប​ញ្ហាអ្វី​មួ​យ​កើត​ឡើង​នៅ​តា​មរោងច​ក្រស​ហ​គ្រាស។

លោក​បានថ្លែ​ង​ថា៖«អ្វីដែល​យើងបា​នឃើញ​ជាក់​ស្តែង គឺ​ម​ន្ត្រីជំនា​ញរបស់ក្រ​សួងបា​នចុះដ​ល់ទី​តាំង​ភ្លាម​ៗនៅ​ពេល​មាន​បញ្ហា ដោយ​មិនរង់​ចាំថ្ងៃ​ធ្វើ​ការ ថ្ងៃស​ម្រាក​ ឬថ្ងៃ​បុណ្យ​ទាន​នោះ​ទេ។ សូម្បី​តែយ​ប់ថ្ងៃ ឬថ្ងៃ​សម្រាក ក៏ពួក​គាត់​នៅ​តែបំពេញ​ភារ​កិច្ច ដើម្បី​ឱ្យកា​រសម្រប​សម្រួ​លកើ​ត​មា​នបានលឿន និងកាត់បន្ថ​យការអូសបន្លា​យបញ្ហា​ដែល​ជាផល​ប្រយោជន៍​សម្រាប់​ទាំង​បងប្អូន​កម្មករ​និយោ​ជិត និង​និយោជក»។

អ្នកស្រី​ សុខា លីនដា កម្មក​ររោងច​ក្រក្រុម​ហ៊ុនដុងឌូ ថេ​ក​​ស្ថាយ​(ខេមបូឌា) នៅ​រាជធា​នីភ្នំ​ពេញបាន​​សង្កេ​តឃើ​ញ​ថា សកម្មភា​​ពរបស់​មន្រ្តីជំនា​ញនៃ​​ក្រសួងកា​រងា​រ គឺជា​លឿន​រហ័ស ​និងមានប្រសិទ្ធភាពខ្ពស់។ ការចុះមក​ជួបក​ម្មករ​ដោយផ្ទាល់ និងការស្តាប់​មតិយោ​ប​ល់រប​ស់មន្ត្រីជំ​នា​ញ បានធ្វើ​ឱ្យកម្មករ​មានទំនុក​ចិត្តថា បញ្ហា​របស់ពួ​កគេ​ត្រូ​វ​​បា​នយកចិត្តទុក​ដាក់ខ្ពស់​។

អ្នកស្រីបាន​និយាយ​ថា៖«នៅ​ពេល​មាន​បញ្ហា យើង​ឃើញ​មន្ត្រី​ក្រសួងម​កដល់​រោង​ចក្រយ៉ាង​ឆាប់​រហ័ស ដើម្បី​ស្តាប់​ភាគី​ទាំង​សង​ខាង និង​ជួយ​រក​ដំណោះ​ស្រាយ​លឿនៗ​។ កា​រធ្វើ​ការបែបនេះធ្វើ​ឱ្យក​ម្មករ​មាន​អារម្មណ៍​ថា មាន​អ្នក​ជួយ​សម្រប​សម្រួល​ដោយ​យុត្តិធម៌ និងទាន់​ពេ​លវេ​លា»។

រីឯលោក​ ផល​ ចិត្រា​ ​ជា​កម្មករនៅក្រុ​មហ៊ុន​ ​សេឌូណូ​ អ៊ិន​វេស​មេន​ ខេមបូ​ ហ្វេសិន​បានបញ្ជាក់​ថា ប្រសិទ្ធ​ភាព​នៃ​ការងាររ​បស់​មន្ត្រី​ជំនាញ បានរួមចំណែក​ធ្វើឱ្យបញ្ហា​ជា​ច្រើ​នត្រូវ​បានដោះ​ស្រា​យលឿន និងជួយ​រក្សាបរិ​យា​កាស​ការងារ​ឱ្យមា​នស្ថិរ​ភា​ព។

លោកបាននិយា​យថា៖«យើង​កោតសរសើរចំ​ពោះ​ការខិ​ត​ខំរ​​បស់មន្ត្រី​ជំនាញ ដែលមិនរង់​ចាំម៉ោងធ្វើ​ការប៉ុ​ណ្ណោះ​ទេ​ ប៉ុន្តែ​បានចុះមកដោះស្រា​យបញ្ហា​ទាន់ពេល។ ការ​ធ្វើ​កា​រ​បែ​បនេះ​ជួយឱ្យ​បញ្ហារបស់​ពួកខ្ញុំជាក​ម្មក​រមិនអូ​ស​បន្លា​យ ហើ​យកម្មករ​យើងអាចត្រ​ឡប់ទៅធ្វើការ​វិញដោយ​មាន​ទំនុក​ចិត្ត»។

សហជីព និង​កម្មករបាន​សម្តែងការរំពឹងថា​ ក្រសួង​ការងារ និ​ងបណ្ដុះ​បណ្ដាលវិ​ជ្ជា​ជីវៈ នឹងប​ន្តរក្សា​វិធី​សា​ស្ត្រ​កា​រងារ​ដែល​ឆ្លើយ​តបបា​ន​លឿន មាន​តម្លា​ភាព និង​មាន​ប្រសិទ្ធ​ភាព ដើម្បី​លើកក​ម្ពស់​ទំនា​ក់ទំន​ងវិ​ជ្ជាជី​វៈប្រ​កប​ដោ​យសុខ​ដុ​មរមនា និងការពារ​ផលប្រ​យោជន៍​ស្របច្បា​ប់​របស់​ភាគីទាំងអស់៕

To Top