ស្វាយរៀង ៖ អភិបាលខេត្តស្វាយរៀង លោកម៉ែន វិបុល នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រាប់កងកម្លាំង ទាំងបីប្រភេទ ត្រូវត្រៀមអនុវត្តន៍បទបញ្ជាជាមួយ នឹងការប្រកាសវិលចូលស្រុក បង្កចលាចលរបស់ទណ្ឌិត សម រង្ស៊ីនេះ និងបក្ខពួក ។
លោកម៉ែន វិបុលបានថ្លែងថា ការការពារ សុខសុវត្ថិភាពជូនប្រទេសជាតិ កងកម្លាំង ត្រូវត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងឡាយណា ដែលចង់ឲ្យកម្ពុជា ធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋខ្មែរទូទាំងប្រទេស។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងនាមតំណាង ឲ្យកងកម្លាំងទាំងបីប្រភេទ បានប្តេជ្ញាការពារសុខសន្តិភាព ទប់ស្កាត់ឲ្យបានដាច់ខាត រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី និងប្តេជ្ញាបង្រ្តាបឲ្យខាងតែបាន នូវរាល់សកម្មភាពទាំងឡាយណា ដែលនាំទៅដល់ការបំផ្លិចបំផ្លាញ សន្តិភាពប្រទេសជាតិ៕