សហ័ពន្ធម្រេច និងគ្រឿងទេសកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល ពីការអនុវត្តន៏កសិកម្មល្អ និងការបង្កើនទិន្នផល នៅសាលាបឋមសិក្សាស៊ុង១ ក្នុងខេត្តបាត់ដំបង
ភ្នំពេញ៖ សហ័ពន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) កាលពីពេលថ្មីៗកន្លងទៅនេះ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីការអនុវត្តន៏កសិកម្មល្អ និងការបង្កើនទិន្នផល នៅសាលាបឋមសិក្សាស៊ុង១ ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយ អំពីបច្ចេកទេសថ្មីៗក្នុងការថែទាំដើមម្រេច និងស្វែងយល់ពីបច្ចេកទេសក្នុងការអនុវត្តន៏កសិកម្មល្អ។ បន្ថែមពីលើនេះដែរ ក៏មានការចូលរួមពីក្រុមហ៊ុននាំចេញម្រេចដូចជា FUCHs, Olam Cambodia និង Sela Pepper ដើម្បីស្វែងយល់បន្ថែមទៀតពីការដាំដុះនិងចំនួន ទិន្នផលរបស់កសិករនៅតាមខេត្តបាត់ដំបង និងមានការណែនាំពីក្រុមហ៊ុន និងការបញ្ជាទិញម្រេចរបស់ក្រុមហ៊ុននីមួយៗ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះសហ័ពន្ធរំពឹងទុកថា សមាគមន៍និងកសិករនឹងទទួលបានព័ត៏មាន បន្ថែមដែលអាចជួយនិងជម្រុញឲ្យ ដំណាំម្រេចកាន់តែល្អប្រសើរជាងមុន, ត្រូវនឹងស្តង់ដារសម្រាប់ការ នាំចេញក្រៅប្រទេស និងបង្កើតទំនាក់ទំនងរវាងក្រុមហ៊ុននិងកសិករផងដែរ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានបណ្តុះបណ្តាល ដោយអ្នកជំនាញមានបទពិសោធន៍ នៅក្នុងដំណាំម្រេច ដោយមានការផ្ដល់យោបល់ និងចែករំលែកទៅកាន់កសិករ ដែលបានចូលរួមនៅថ្ងៃបណ្តុះបណ្តាល។ បន្ថែមពីលើនេះដែរកម្មវិធីនេះ មានការចូលរួមពីកសិករដាំដំណាំម្រេចជាសរុបចំនួន ៤៥នាក់ពីខេត្តបាត់ដំបង។
ជាចុងក្រោយ សូមអរគុណទៅកាន់សហគ្រិនខ្មែរ និង EU-German CAPSAFE ដែលតែងតែគាំទ្រនិងជាដែគូសហការជាមួយ សហព័ន្ធដែលបានរួមចំណែកជាផ្នែកមួយ ដើម្បីឲ្យវគ្គបណ្តុះបណ្តាលនេះធ្វើឡើងបានដោយ ជោគជ័យ ៕






