អត្ថបទ

ផ្លូវការហើយ! ភេសជ្ជៈប៉ូវកម្លាំង WURKZ ប្រកាសកិច្ចសហការជាដៃគូរ ជាមួយក្រុមបាល់ទាត់ Manchester City ក្នុងគោលបំណងរួមតែមួយ

ភ្នំពេញ៖ ក្រុមហ៊ុនផលិតភេសជ្ជៈ​ ប៉ូវកម្លាំង វើក WURKZ និងតំណាងក្រុមបាល់ទាត់ Manchester City នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសរួមគ្នា​ ជាផ្លូវការនូវកិច្ចសហការ ជាដៃគូរពាណិជ្ជកម្ម ក្នុងគោលបំណងរួមគ្នាតែមួយ នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើង នៅផ្សារទំនើប NOROMALL។

លោក លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិត ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានថ្លែងក្នុងពិធីយ៉ាងដូច្នេះថា « កិច្ចសហការជាដៃគូរ ពាណិជ្ជកម្មជាមួយ ក្រុមបាល់ទាត់ Manchester City ដែលជាក្រុមបាល់ទាត់កំពូល ប្រចាំចក្រភពអង់គ្លេសថ្ងៃនេះ គឹជាសមិទ្ធផល នៃភាពជោគជ័យថ្មីមួយទៀត សម្រាប់ផលិតផល ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ របស់យើង បន្ថែមទៅលើភាពជោគជ័យ ដែលក្រុមហ៊ុន ដណ្តើមបាននូវចំណែកទីផ្សារ មួយចំនែកច្រើន ដូចការរំពឹងទុក សម្រាប់ឆ្នាំ ២០១៩ នេះ។

លោកបន្តទៀតថា កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណង ដ៏មានសារៈប្រយោជន៍រួមមួយ ក្នុងការលើកកម្ពស់វិស័យបាល់ទាត់ នៅកម្ពុជា ជាពិសេសសម្រាប់កុមារ ក្រោមអាយុ ១៦ឆ្នាំ នៅតាមសហគមន៍តែម្តង គឺតាមរយៈវគ្គបង្ហាត់បង្ហាញខ្លី ពីគ្រូបង្វឹកផ្ទាល់ក្រុម Manchester City នៅពេលខាងមុខនេះ។

លោកបន្ថែមទៀតថា យើងក៏កំពុងតែពិចារណា ទៅលើរង្វាន់បន្ថែម សម្រាប់អ្នកនិយមពិសា ភេសជ្ជៈប៉ូវកម្លាំង វើក ផងដែរ គឺឱកាសឈ្នះបានរង្វាន់ ទៅទស្សនកិច្ចចក្រភពអង់គ្លេស និង ទស្សនាផ្ទាល់ការប្រកួត បាល់ទាត់របស់ក្រុម Manchester City ក្នុងពានរង្វាន់ English Premiere League ប្រចាំឆ្នាំ។

លោកក៏បានណែនាំ អោយស្គាល់ផងដែរ នូវទូតសុឆន្ទៈទាំង ៤នាក់ ដំបូងគេបង្អស់របស់ ភេសជ្ជៈប៉ូវកម្លាំង វើក ផងដែរ គឺកីឡាករខ្សែរប្រយុទ្ធក្រុម Manchester City គឺលោក Gabriel Jesus, លោក Raheem Sterling និងកីឡាករខ្សែរបំរើ ប្រយុទ្ធលោក Riyad Mahrez រួមជាមួយនឹងកីឡាជម្រើសជាតិ បាល់ទាត់កម្ពុជា មួយរូបគឺលោក ធារី ចន្ថាប៊ីន។

ចំណែកឯអ្នកតំណាងពីក្រុមបាល់ទាត់ Manchester City គឺលោក Stephan Cieplik អគ្គនាយករង និង ជានាយកគ្របគ្រង កិច្ចសហប្រត្តិបត្តការ បាល់ទាត់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក ក៏បានមានប្រសាសន៍ថា “ តាមរយៈការវាយតម្លៃ ទាំងទៅលើកេរ្តិ៍ឈ្មោះ ទាំង គុណភាព និង ប្រភេទភេស្ជៈនេះ បូករួម ជាមួយការគាំទ្រដ៏ច្រើន ពីពលរដ្ឋកម្ពុជា ចំពោះភេស្ជៈប៉ូវកម្លាំង វើក យើងអាចសន្មត់បានថា ជាផលិតផលដែលសាកសមបំផុត ក្នុងកិច្ចសហការ ជាមួយក្រុមបាល់ទាត់របស់យើង ដើម្បីសម្រេចគោលបំណងរួម ក្នុងការចូលរួមចំនែក បង្កើនសមត្ថភាព ដល់កុមារក្រោមអាយុ ១៦ឆ្នាំ នៅតាមសហគមន៍ ក្នុងប្រទេសកម្ពុជា លើវិស័យបាល់ទាត់។”

លោកបន្តទៀតថា “ក្នុងភាពជាដៃគូរនេះ យើងនឹងខិតខំប្រឹងប្រែង អោយអស់លទ្ធភាព ដើម្បីនាំមកនូវមោទនភាព ដល់អ្នកគាំទ្ររបស់យើង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាអតិថិជន ដែលនិយមពិសាភេស្ជៈប៉ូវកម្លាំង វើកផងដែរ តាមរយៈការប្រឹងប្រែង ការពារតំណែងជើង ឯក២រដូវកាលជាប់គ្នា របស់យើង នៅក្នុងការប្រកួតពាន English Premiere League ប្រចាំឆ្នាំ”៕

To Top