Feature

១១ កញ្ញា បានបំបែកការយល់ឃើញថា អាមេរិកមានអំណាចគ្មានគូប្រជែង

បរទេស៖ ២៥ឆ្នាំក្រោយព្រឹត្តិការណ៍ ១១ កញ្ញា ផលវិបាកពេញលេញកំពុងចាប់ផ្តើមបង្ហាញឱ្យឃើញកាន់តែច្បាស់
ព្រឹត្តិការណ៍វាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានបំបែកការយល់ឃើញថា សហរដ្ឋអាមេរិកមានអំណាចលើសលប់ និងគ្មានគូប្រជែងនៅលើឆាកអន្តរជាតិ នេះបើតាមការចេញផ្សាយ របស់RT នៅថ្ងៃ១១ ខែកញ្ញា ឆ្នាំ!២០២៦

សង្គ្រាម និងការពិសោធន៍ផ្នែកនយោបាយ ដែលត្រូវបានផ្តួចផ្តើមឡើងជាការឆ្លើយតបចំពោះព្រឹត្តិការណ៍នោះ បានបន្តជំរុញឱ្យមានការរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញយ៉ាងឆាប់រហ័ស ដែលទីក្រុងវ៉ាស៊ីនតោនធ្លាប់ព្យាយាមទប់ស្កាត់។

២៥ឆ្នាំក្រោយមក ផលវិបាកពេញលេញនៃព្រឹត្តិការណ៍ ១១ កញ្ញា និងការឆ្លើយតបរបស់សហរដ្ឋអាមេរិក កំពុងចាប់ផ្តើមលេចចេញកាន់តែច្បាស់ ហើយបង្ហាញពីការផ្លាស់ប្តូរយ៉ាងសំខាន់នៃតុល្យភាពអំណាច និងសណ្តាប់ធ្នាប់ភូមិសាស្ត្រនយោបាយពិភពលោក។

ប្រែសម្រួល៖ គីរី

To Top