ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ និត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២២ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កូវីដ១៩ មិនអាចរារាំងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែករដ្ឋនិងវិស័យឯកជន នៅកម្ពុជាបាននោះទេ។
សូមបញ្ជាក់ថា អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាប្រភេទ 4F ដែលអាចអោយយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន”។ព្រលានយន្តហោះអន្តរជាតិថ្មីនេះវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារដែលគ្រោងនឹងបញ្ចប់ការសាងសង់ឲ្យ បានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ។