បង្ក្រាបករណីបាញ់បោះសេរី ប្រើប្រាស់និងរក្សាទុកអាវុធដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅខេត្តកែប
កែប៖ ជនសង្ស័យប្រុស-ស្រី៥នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣នាក់ និង២នាក់ ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថខេត្តកែប ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង (ជិតរង្វង់មូលសេះស) ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ពាក់ព័ន្ធករណីករណីបាញ់បោះសេរី ប្រើប្រាស់អាវុធ និងរក្សាទុកអាវុធដោយខុសច្បាប់ ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកែប ដឹកនាំដោយ លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង បានចុះបង្ក្រាបករណីបាញ់បោះសេរី ប្រើប្រាស់អាវុធ និងរក្សាទុកអាវុធដោយខុសច្បាប់ នៅចំណុចផ្លូវកោង (ជិតរង្វង់មូលសេះស) ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ជនជាតិចិនចំនួន៣នាក់(ស្រី១) និងជនជាតិខ្មែរចំនួន២នាក់(ស្រី១) និងវត្ថុតាងមានអាវុធវែងខ្លី រួចបានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីសាកសួរ រកប្រភពអាវុធ និងដើម្បីកសាងសំណុំរឿង ដែលតាមអនុវត្តតាមនីតិវិធីច្បាប់។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ WU YANWEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ (គ្មានលិខិតឆ្លងដែន) រួមជាមួយវត្ថុតាងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តកែប ចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែកជនទាំងបាន៤នាក់ទៀត លោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប បានអនុញ្ញាតអប់រំនិងអោយពួកគាត់វិលត្រឡប់ ទៅផ្ទះវិញ៕








