ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញពិនិត្យមើល ការដ្ឋានសាងសង់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២២ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការបញ្ជាទិញរថយន្ត ២៩០គ្រឿង ពីចិន មិនប្រើថវិកាជាតិសូម្បី១សេន ខណៈការទិញរថយន្តនេះ គឺសម្រាប់ការពារជាតិ និងជួយសង្រ្គោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយ។