គ៊ែរ៖ រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ។
ស្ថានទូតចិនប្រចាំនៅទីក្រុងគែរ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់របស់លោក Shoukry ធ្វើឡើងនៅក្នុងជំនួប របស់លោកនៅ Cairo ជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអេហ្ស៊ីបលោក Liao Liqiang ។
រដ្ឋមន្រ្តីក្រសួងការបរទេសអេហ្ស៊ីប បានលើកឡើងថា“ បទពិសោធន៍ ដែលទទួលបានជោគជ័យ របស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាត គឺមានតម្លៃសិក្សា ដោយប្រទេសទាំងអស់” ។
ជាមួយគ្នានេះដែរ ប្រទេសអេហ្ស៊ីប មានឆន្ទៈធ្វើការជាមួយមហាអំណាចចិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាហ្វ្រិក – ចិន៕ ដោយ៖ ឈូក បូរ៉ា