ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំ ផ្សព្វផ្សាយត្រៀមការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយការត្រៀមការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈ Video Conference ។
កិច្ចប្រជុំតាមរយៈ Video Conference ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕








