Covid-19

ធនាគារអឺរ៉ុប នឹងផ្តល់ប្រាក់កម្ចី ២០០លានដុល្លារ ដល់អេហ្ស៊ីប ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០២០ថា ធនាគារអឺរ៉ុប សម្រាប់ស្តារ និងអភិវឌ្ឍន៍ (EBRD) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ធនាគារ នឹងផ្តល់ប្រាក់កម្ចី ដែលមានទឹកប្រាក់ ចំនួន២០០លានដុល្លារ អាមេរិក សម្រាប់ធនាគារជាតិរបស់អេហ្ស៊ីប (NBE) ដើម្បីសម្របសម្រួល ដល់ពាណិជ្ជកម្ម និងជួយដល់បណ្តាក្រុមហ៊ុន អេហ្ស៊ីប ដែលបានរងផលប៉ះពាល់ ដោយជំងឺឆ្លងកូវីដ១៩ ។

សេចក្តីប្រកាសមួយចេញ ដោយ EBRD ទឹកប្រាក់កម្ចីចំនួន១០០លានដុល្លារ នឹងផ្តល់ដល់ធនាគារ NBE ក្នុងដំណាក់កាល នៃការផ្តល់ប្រាក់កម្ចីរយៈពេលខ្លី ដល់វិស័យឯកជនរបស់ប្រទេស និងក្រុមហ៊ុនខ្នាតមធ្យម ដែលប្រឈមមុខនឹងបញ្ហា ដែលបានបង្កឡើង ដោយវិបត្តិនៃជំងឺឆ្លង ។

ទន្ទឹមនឹងនេះដែរ ធនាគារ EBRD ក៏នឹងបង្កើនពាណិជ្ជកម្មហិរញ្ញវត្ថុ សម្រាប់ធនាគារអេហ្ស៊ីប ដែលមានទឹកប្រាក់ ១០០លានដុល្លារ ដល់៣០០លានដុល្លារ ដែលនឹងប្រឈមនឹងតម្រូវការ នៃអន្តរការនៃការនាំចូល និងនាំចេញ ។

គួររំលឹកថា ធនាគារ EBRD បានវិនិយោគទុន ដែលមានទឹកប្រាក់ជិត ៧,៣ពាន់លានដុល្លារ នៅក្នុងគម្រោងការចំនួន១១៥ នៅក្នុងប្រទេសអេហ្ស៊ីប គិតចាប់ពីឆ្នាំ២០១២ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top