ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ទទួលមរណភាព នៅថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ ៧០ឆ្នាំ។

ក្នុងឱកាសអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ក្រុមគ្រួសារញាតិមិត្តទាំងអស់ នៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ បានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕

To Top