event

Amazfit Cambodia រៀបចំ “AMAZFIT RECHARGE RUN 2026” លើកដំបូង ដើម្បីលើកកម្ពស់សុខភាព និងចូលរួមចែករំលែកក្តីសង្ឃឹមដល់កុមារកម្ពុជា

ភ្នំពេញ៖ Amazfit Cambodia នឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង “AMAZFIT RECHARGE RUN 2026” ជាលើកដំបូង នៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2026 នៅ Chip Mong Mega Mall 271 ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ 600 នាក់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមស្មារតី “រត់ដើម្បីបរិច្ចាគ! រត់ដើម្បី Recharge ខ្លួនឯង” ដើម្បីបញ្ចូលគ្នារវាងការថែរក្សាសុខភាព ការហាត់ប្រាណ ការចូលរួមសហគមន៍ និងការចែករំលែកក្តីសង្ឃឹមដល់កុមារដែលត្រូវការជំនួយ។

តាមរយៈព្រឹត្តិការណ៍នេះ អ្នកចូលរួមមិនត្រឹមតែមានឱកាសសាកល្បងសមត្ថភាពរត់ និងបង្កើតទម្លាប់រស់នៅប្រកបដោយសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ផងដែរ។ ប្រាក់ចំណូលពីការចុះឈ្មោះចូលរួម នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ដើម្បីរួមចំណែកគាំទ្រដល់ការថែទាំសុខភាពកុមារកម្ពុជា។

អ្វីដែលធ្វើឱ្យ AMAZFIT RECHARGE RUN 2026 មានអត្ថន័យលើសពីការរត់ប្រណាំង គឺការចង់បង្កើតឱ្យរាល់ជំហានរបស់អ្នកចូលរួមក្លាយជាការចូលរួមដែលមានប្រយោជន៍សម្រាប់សង្គម។ ពីជំហានដំបូងរហូតដល់បន្ទាត់បញ្ចាប់ អ្នកចូលរួមនឹងបាន Recharge ថាមពលរបស់ខ្លួន ខណៈដែលការចូលរួមរបស់ពួកគេក៏ជាផ្នែកមួយក្នុងការផ្ញើក្តីសង្ឃឹមទៅកាន់កុមារដែលកំពុងត្រូវការជំនួយ។

AMAZFIT RECHARGE RUN 2026 មានជម្រើសចម្ងាយរត់ចំនួន 2 ប្រភេទ គឺ 5KM និង 10KM។ សម្រាប់ចម្ងាយ 5KM តម្លៃចុះឈ្មោះធម្មតាគឺ 15 ដុល្លារ សម្រាប់ចម្ងាយ 10KM តម្លៃធម្មតាគឺ 20 ដុល្លារ ការចុះឈ្មោះមានសុពលភាពរហូតដល់ថ្ងៃទី 20 ខែតុលា ឆ្នាំ 2026នេះ។

អ្នកចូលរួមនឹងទទួលបានកញ្ចប់ចូលរួមដែលរួមមាន អាវយឺតកម្មវិធី លេខសម្គាល់អ្នករត់ និងមេដាយសម្រាប់អ្នកបញ្ចប់ការរត់។ លើសពីនេះ ព្រឹត្តិការណ៍នឹងមានសកម្មភាពកម្សាន្ត និងសកម្មភាពផ្សេងៗជាច្រើន ដើម្បីបង្កើតបរិយាកាសសកម្ម រីករាយ និងផ្តល់បទពិសោធន៍ល្អដល់អ្នកចូលរួម ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកមកគាំទ្រ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយ Amazfit Cambodia ដោយសហការជាមួយ FBO, Cam-Paint និងមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងទទួលបានការគាំទ្រពីដៃគូឧបត្ថម្ភ ដៃគូសហការ និងអ្នកគាំទ្រជាច្រើន។

ក្នុងនោះ Chip Mong Mega Mall 271 ចូលរួមជាដៃគូឧបត្ថម្ភទីតាំង ខណៈ Cambodia Water ចូលរួមជាដៃគូឧបត្ថម្ភជាសម្ភារៈ។ ចំណែកដៃគូសហឧបត្ថម្ភរួមមាន Institute of Finance and Accounting (I.F.A) Co., Ltd (IFA), Khmer Heritage, ACLEDA University, UPG (Pipe), Sabrina Jewelry និង Klang Warehouse។

ដើម្បីផ្តល់ការគាំទ្រផ្នែកសុវត្ថិភាព និងសុខភាព Central Hospital ចូលរួមជាដៃគូសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ខណៈ STARBALM Cambodia ចូលរួមជាដៃគូថែទាំផ្នែកកីឡា។ ក្រុមហ៊ុន ដើមអម្ពិល ក៏ចូលរួមជាដៃគូផ្សព្វផ្សាយ ដើម្បីជួយផ្សព្វផ្សាយព័ត៌មាន និងសាររបស់ព្រឹត្តិការណ៍ទៅកាន់សាធារណជន។

ក្រៅពីនេះ AMAZFIT RECHARGE RUN 2026 ក៏ទទួលបានការគាំទ្រពី World Pop Travel, Digital Finance (DFC), Biz Dimension, LK BIZ, HEEKCAA, Gege Express, Soma Cake, Champei POS, លោក Seng Vannak, SS Pig Farm, One Bite, DS, Rendez-Vous, លោក Chhim Yutharoth, Corporate Connections, PAT, និង Co. Deni។

ការចូលរួមរបស់ដៃគូ និងអ្នកគាំទ្រទាំងអស់ បានបង្ហាញពីការចូលរួមរបស់សហគមន៍ និងវិស័យឯកជន ក្នុងការជំរុញសកម្មភាពកីឡា និងការចែករំលែកដល់សង្គម។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងបង្កើតកន្លែងមួយដែលអ្នកស្រឡាញ់ការរត់ ក្រុមរត់ សហគមន៍កីឡា គ្រួសារ និងមិត្តភក្តិ អាចជួបជុំគ្នា ដើម្បីហាត់ប្រាណ បង្កើតទំនាក់ទំនង និងរួមគ្នាធ្វើអំពើល្អ។

សម្រាប់ Amazfit Cambodia ការរត់មិនមែនមានន័យត្រឹមតែការឈានដល់បន្ទាត់បញ្ចាប់ឡើយ។ វាគឺជាដំណើរនៃការថែរក្សាខ្លួនឯង ការលើកទឹកចិត្តគ្នា និងការចែករំលែកជាមួយអ្នកដទៃ។ ដូច្នេះ AMAZFIT RECHARGE RUN 2026 ចង់ឱ្យរាល់ជំហានដែលអ្នកចូលរួមបានរត់ ក្លាយជាជំហានមួយដែលមានន័យសម្រាប់ខ្លួនឯង និងសម្រាប់សហគមន៍។

“រត់ដើម្បីបរិច្ចាគ! រត់ដើម្បី Recharge ខ្លួនឯង” គឺជាសារដែល Amazfit Cambodia ចង់ផ្ញើទៅកាន់អ្នកស្រឡាញ់ការរត់ និងសាធារណជនទាំងអស់ ឱ្យមកចូលរួមបង្កើតថាមពលវិជ្ជមាន តាមរយៈការរត់ ការហាត់ប្រាណ និងការចែករំលែកក្តីសង្ឃឹមទៅកាន់កុមារកម្ពុជា។

AMAZFIT RECHARGE RUN 2026 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2026 នៅ Chip Mong Mega Mall 271 មានចម្ងាយ 5KM និង 10KM និងរំពឹងថានឹងមានអ្នកចូលរួមប្រមាណ 600 នាក់។ អ្នកអាចចុះឈ្មោះបានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 20 ខែតុលា ឆ្នាំ 2026។

មករត់ ដើម្បីសុខភាពរបស់អ្នក។
មករត់ ដើម្បីចែករំលែកក្តីសង្ឃឹម។
មករត់ ដើម្បីធ្វើឱ្យរាល់ជំហានមានន័យ។

To Top