លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិការប្រឡងធ្វើតេស្តសមត្ថភាពបេក្ខជន ដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថសម្រាប់ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតនិងមានការចង្អុលបង្ហាញពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ ភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិការប្រឡងធ្វើតេស្តសមត្ថភាពបេក្ខជន ដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថសម្រាប់ឆ្នាំ២០២៦ ក្រោមវត្តមានលោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។





