ព័ត៌មានជាតិ

កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចយោធា កម្ពុជា-តួកគីយេ មិនមែនជាកិច្ចសន្យាទិញលក់អាវុធឡើយ

ភ្នំពេញ ៖ កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា–តួកគីយេ មែនជាកិច្ចសន្យាទិញលក់អាវុធឡើយ។

នេះជាការលេីកឡេីងរបស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្រៅប្រទេស។ 

លោក ហ្សង់ ហ្វ្រង់ស័រ តាន ថា «ទាំងអស់គ្នាត្រូវយល់ គឺជាមូលដ្ឋានច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្ដោតជាពិសេសលើការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរបទពិសោធន៍ និងការកសាងសមត្ថភាព។ និយាយបែបផ្សេង ហើយនេះទាំងអស់គ្នាត្រូវយល់ កិច្ចព្រមព្រៀងនេះ មិនមែនជាកិច្ចសន្យាទិញលក់អាវុធឡើយ» ។ 

សូមរំលឹកថា ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Recep Tayyip Erdoğan ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយ៉េ បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធា រវាង រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ 

បន្ថែមពីនេះ, ថ្នាក់ដឹកនាំទាំងពីរ ក៏បានបន្តពិភាក្សាគ្នាក្នុងក្របខ័ណ្ឌអន្តរជាតិ សំដៅលើកកម្ពស់សន្តិភាព, ស្ថិរភាព, ការអភិវឌ្ឍប្រកបដោយចីរភាព, ព្រមទាំងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

To Top