ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុកក្រគរនិងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យនិងបង្ហាត់បង្រៀននូវបច្ចេកទេសថែទាំតុបតែងដើមឈើលម្អរនៅតាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ រដ្ឋបាលស្រុកក្រគរ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀននូវបច្ចេកទេសថែទាំ ព្រមទាំងតែងដើមឈើលម្អតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈឱ្យកាន់តែមានភាពស្រស់ស្អាត មានរបៀបរៀបរយ បង្កើតបរិស្ថានបៃតង សណ្តាប់ធ្នាប់ល្អ ធានាសុវត្ថិភាពចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់។ ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំ និងជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែទាំដើមឈើទាំងនោះជាប្រចាំ ដើម្បីធានាបាននូវបរិស្ថានបៃតង និងបង្កើនសោភ័ណភាពខេត្តពោធិ៍សាត់ទាំងមូលឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត៕ ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់ ដោយ÷ធឿន/ដើមអម្ពិល

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ រដ្ឋបាលស្រុកក្រគរ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀននូវបច្ចេកទេសថែទាំ ព្រមទាំងតែងដើមឈើលម្អតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈឱ្យកាន់តែមានភាពស្រស់ស្អាត មានរបៀបរៀបរយ បង្កើតបរិស្ថានបៃតង សណ្តាប់ធ្នាប់ល្អ ធានាសុវត្ថិភាពចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំ និងជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែទាំដើមឈើទាំងនោះជាប្រចាំ ដើម្បីធានាបាននូវបរិស្ថានបៃតង និងបង្កើនសោភ័ណភាពខេត្តពោធិ៍សាត់ទាំងមូលឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top