ព័ត៌មានជាតិ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនទីបញ្ជាការស្រាលចំនួនពីរគោលដៅ និងចូលរួមបង្ក្រាបបទលើ្មសនេសាទខុសច្បាប់ នៅតំបន់ភ្នំជីមូស ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាងសាកសួរសុខទុក្ខ និងនាំយកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួនពីគោលដៅ ដែលពិធីនេះប្រព្រឹត្តទៅនៅជើងភ្នំជីមូស ស្ថិតក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។ លោកអនុសេនីយ៍ឯក ហែម ថន និងលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំពាមបាង ស្រុកស្ទោង និងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ…

កំពង់ធំ៖ នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាងសាកសួរសុខទុក្ខ និងនាំយកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួនពីគោលដៅ ដែលពិធីនេះប្រព្រឹត្តទៅនៅជើងភ្នំជីមូស ស្ថិតក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកអនុសេនីយ៍ឯក ហែម ថន និងលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំពាមបាង ស្រុកស្ទោង និងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឡើងរាយការណ៍បញ្ជាក់ថា៖   ក្នង​រយៈពេលជាងមួយខែថ្មីៗកន្លងទៅនេះ កងកម្លាំងទីបញ្ជាការស្រាលទាំងពីរគោលដៅ បានខិតខំបំពេញភារកិច្ចតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយគ្មានគិតពីថ្ងៃឈប់សម្រាក និងការនឿយហត់ឡើយ។ 

ជាលទ្ធផលក្នុងរយៈពេលជាងមួយខែកន្លងទៅនេះ របាំងស្បៃមុងរាប់ម៉ឺនម៉ែត្រ  បង្គោលរបាំងឈើរាប់ម៉ឺនដើម ត្រូវបានបំផ្លាញ់ចោល ហើយជាមួយនេះដែរ កងកម្លាំងបានសហការជាមួយស្ថាប័នជំនាញ ចាក់ព្រលែងកូនត្រីចម្រុះ ចូលក្នុងបឹងធម្មជាតិវិញបានរាប់រយគីឡូក្រាម ។   បច្ចុប្បន្ននេះ របាំងស្បៃមុងខុសច្បាប់ ដែលបានដាក់នៅបែកខាងក្រោម ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ  ជាប់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកងកម្លាំងចម្រុះកាប់បំផ្លាញចោលជាបន្តបន្ទាប់ ធ្វើឲ្យបទល្មើសនេះ មានការថយចុះគួរឲ្យកត់សម្គាល់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការល្អជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការរួមគ្នាបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរគួជាទីមោទនៈ​ ស្របតាមបទបញ្ជារបស់សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងគោលបំណងថែរក្សាធនធានមច្ឆជាតិរបស់យើងឲ្យសម្បូរឡើងវិញ និងសម្រាប់សេចក្ដីត្រូវការរបស់សង្គមជាតិយើងទាំងមូល និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តដាក់បទបញ្ជា ដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការនៅទីបញ្ជាការស្រាលទាំងពីរគោលដៅ ត្រូវបន្តធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ឲ្យដូចភ្លៀងរលឹម ។ ជាមួយនោះ ត្រូវសហការជាមួយសមត្ថកិច្ចជំនាញដើម្បីចាប់ឃាត់ខ្លួន ជនណានៅតែរំលោភបំពាន នឹងនៅតែរឹងរូសប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ដោយមិនរាងចាល ដើម្បីបញ្ជូនទៅស្ថាប័នជំនាញមានសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ស្តីពីជលផល ឱ្យបានមុឺងម៉ាត់បំផុត ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវប្រេងឥន្ធនៈចំនួន ៧០០ លីត្រ និងស្បៀងអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដល់ទីបញ្ជាការស្រាលទាំងពីរ ហើយបានបន្តរួមគ្នាចូលរួមបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដោយបានកាប់បំផ្លាញចោលនៅរបាំងស្បៃមុងចំនួន ៧ របាំង ដែលមានប្រវែង ២២០ ម៉ែត្រ និងរបាំងសាច់អួនក្រឡាញឹកខុសច្បាប់បានមួយរបាំងដែលមានប្រវែង ជាង​១០០​ ម៉ែត្រ លូឬលប ៩ មាត់ ឡុកចំនួន ១ ឡុក  បង្គោលឈើប្រហែលជាង ៣០០ ដើម ព្រមទាំងបានចាក់ព្រលែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញ ប្រមាណជាង ៣០ គីឡូក្រាម នៅតំបន់ជើងភ្នំជីមូស ក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំផងដែរ៕

ដោយសំនៀង

To Top