ព័ត៌មានជាតិ

បកស្រាយជុំវិញបញ្ហាកំណាត់ផ្លូវខូចខាតនៅសង្កាត់ជើងឯក៖ អាជ្ញាធរអះអាងពីដំណាក់កាលសិក្សាផលប៉ះពាល់ និងស្នើផ្អាកការប្រើប្រាស់បណ្តោះអាសន្នបើនៅតែមានការយល់ច្រឡំ

ភ្នំពេញ៖ ក្រោយពីមានការជជែកវែកញែក និងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមពីសំណាក់ប្រជាពលរដ្ឋ និងអ្នកដឹកភ្ញៀវទេសចរណ៍ ជុំវិញបញ្ហាកំណាត់ផ្លូវមួយខ្សែរងការខូចខាតស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ អ្នកនាំពាក្យសាលាក្រុង បានចេញមកបំភ្លឺបន្ថែមដើម្បីជម្រះរាល់មន្ទិលសង្ស័យ និងបញ្ជាក់ពីមូលហេតុពិតប្រាកដ។ បើយោងតាមការបញ្ជាក់ពី លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាល សាលារាជធានីភ្នំពេញ បានអោយដឹងថា កំណាត់ផ្លូវដែលកំពុងជួបបញ្ហានេះ តាមពិតទៅ «មិនទាន់ជាផ្លូវផ្លូវការរបស់រដ្ឋនៅឡើយទេ» ដោយទីតាំងដីនោះនៅជាកម្មសិទ្ធិរបស់ឯកជន និងស្ថិតក្នុងដំណាក់កាលសិក្សាផលប៉ះពាល់សម្រាប់គម្រោងបង្កើតផ្លូវថ្មីទទឹងប្រមាណ ៥០ម៉ែត្រ តភ្ជាប់ពីមហាវិថី ឈុន គង់ ដល់ផ្លូវលេខ ២១៧ ដែលមានប្រជាពលរដ្ឋជាម្ចាស់ដីត្រូវដោះស្រាយផលប៉ះពាល់សរុបចំនួន ២៨គ្រួសារ។ មូលហេតុដែលអាជ្ញាធរខណ្ឌដង្កោ និងរដ្ឋបាលសង្កាត់ជើងឯកសម្រេចបើកឱ្យប្រជាពលរដ្ឋ និងយានយន្តឆ្លងកាត់គឺជា «ការសម្របសម្រួលបើកឱ្យប្រើប្រាស់បណ្តោះអាសន្ន» ក្រោយការឈូសឆាយពង្រាបដីវាលទំនេរ…

ភ្នំពេញ៖ ក្រោយពីមានការជជែកវែកញែក និងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមពីសំណាក់ប្រជាពលរដ្ឋ និងអ្នកដឹកភ្ញៀវទេសចរណ៍ ជុំវិញបញ្ហាកំណាត់ផ្លូវមួយខ្សែរងការខូចខាតស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ អ្នកនាំពាក្យសាលាក្រុង បានចេញមកបំភ្លឺបន្ថែមដើម្បីជម្រះរាល់មន្ទិលសង្ស័យ និងបញ្ជាក់ពីមូលហេតុពិតប្រាកដ។

បើយោងតាមការបញ្ជាក់ពី លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាល សាលារាជធានីភ្នំពេញ បានអោយដឹងថា កំណាត់ផ្លូវដែលកំពុងជួបបញ្ហានេះ តាមពិតទៅ «មិនទាន់ជាផ្លូវផ្លូវការរបស់រដ្ឋនៅឡើយទេ» ដោយទីតាំងដីនោះនៅជាកម្មសិទ្ធិរបស់ឯកជន និងស្ថិតក្នុងដំណាក់កាលសិក្សាផលប៉ះពាល់សម្រាប់គម្រោងបង្កើតផ្លូវថ្មីទទឹងប្រមាណ ៥០ម៉ែត្រ តភ្ជាប់ពីមហាវិថី ឈុន គង់ ដល់ផ្លូវលេខ ២១៧ ដែលមានប្រជាពលរដ្ឋជាម្ចាស់ដីត្រូវដោះស្រាយផលប៉ះពាល់សរុបចំនួន ២៨គ្រួសារ។

មូលហេតុដែលអាជ្ញាធរខណ្ឌដង្កោ និងរដ្ឋបាលសង្កាត់ជើងឯកសម្រេចបើកឱ្យប្រជាពលរដ្ឋ និងយានយន្តឆ្លងកាត់គឺជា «ការសម្របសម្រួលបើកឱ្យប្រើប្រាស់បណ្តោះអាសន្ន» ក្រោយការឈូសឆាយពង្រាបដីវាលទំនេរ ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ និងបញ្ចៀសការកកស្ទះនៅតំបន់ផ្លូវ ៦០ម៉ែត្រ។ ប៉ុន្តែដោយសារតែការដឹកជញ្ជូនទម្ងន់ធ្ងន់រួមផ្សំ និងរដូវភ្លៀង ទើបធ្វើឱ្យកំណាត់ផ្លូវបណ្តោះអាសន្ននេះរងការខូចខាត និងទ្រុឌទ្រោមបែបនេះ។

ទាក់ទងនឹងការរិះគន់ និងការចោទប្រកាន់ថាអាជ្ញាធរអសមត្ថភាព ឬអសកម្មនោះ ភាគីអាជ្ញាធរបានបញ្ជាក់ថា ខ្លួនជានិច្ចកាលតែងតែបើកចិត្តទូលាយទទួលយកការរិះគន់ក្នុងន័យស្ថាបនាជានិច្ច ប៉ុន្តែការវែកញែកដោយខ្វះព័ត៌មានលម្អិតពីដើមទងអាចធ្វើឱ្យសាធារណជនយល់ច្រឡំ។

ជាចុងក្រោយ អាជ្ញាធរបានសង្កត់ធ្ងន់ថា៖

«បើសិនជាបងប្អូននៅតែមិនទាន់អាចទទួលយកបាន និងយល់ថាអាជ្ញាធរអសមត្ថភាពទេ ដើម្បីបញ្ចៀសការភ័ន្តច្រឡំ ប្រហែលជាអាជ្ញាធរត្រូវបង្ខំចិត្ត ផ្អាកការប្រើប្រាស់បណ្តោះអាសន្ននូវកំណាត់ផ្លូវនេះសិន ដោយរង់ចាំដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់ និងស្ថាបនាផ្លូវរឹងមាំរួចរាល់ ទើបបើកឱ្យដំណើរការជាថ្មី?»

To Top