បទវិភាគ៖ គំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ជំរុញការកសាងសេដ្ឋកិច្ចពិភពលោក បែបបើកចំហ
ផ្លូវសូត្របុរាណ មានប្រវែងរាប់iម៉ឺនយោជន៍ និងមានប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំ ដែលបានប្រមូលផ្តុំនូវអ្នកត្រួសត្រាយផ្លូវ និងអ្នកចូលរួមនៃផ្លូវសូត្របុរាណ ពីមួយជំនាន់ទៅមួយជំនាន់ក្នុងការកសាងចំណង នៃកិច្ចសហប្រតិបត្តិការរវាងលោកខាងកើតនិងលោកខាងលិច និងកសាងជាស្ពានសម្រាប់ គាំពារដល់សន្តិភាព បានរក្សាទុកនូវស្មារតីផ្លូវសូត្រ ដែលមានខ្លឹមសារសំខាន់ៗអំពីការធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាព ការបើកចំហនិងបរិយាបន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ។
កាលពីឆ្នាំ ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ដោយផ្តោតសំខាន់លើការអភិវឌ្ឍរួមរបស់មនុស្សជាតិ ។ ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមក ផលិតផលសាធារណៈអន្តរជាតិមួយនេះបានប្រែក្លាយពីគំនិតទៅជាសកម្មភាព ពីទស្សនទានក្លាយទៅជាការពិតជាក់ស្តែង ដែលបានត្រួសត្រាយលំហអភិវឌ្ឍន៍ថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល និងបង្កើតជាវេទិកាថ្មីសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ក៏ដូចជាពង្រីកការអនុវត្តជាក់ស្តែងថ្មីសម្រាប់ការធ្វើឱ្យប្រសើរឡើងនៃអភិបាលកិច្ចសេដ្ឋកិច្ចសកល និងរួមចំណែកថ្មីក្នុងការបង្កើនសុខុមាលភាពនៃជីវភាពរស់នៅរបស់ប្រជាជននៃបណ្តាប្រទេសនានា ។

គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ស្តីពីការរួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ប្រកាន់ខ្ជាប់ទស្សនៈបើកចំហ ភាពបៃតង និងភាពស្អាតស្អំដែលបានជំរុញដោយគ្រប់ជ្រុងជ្រោយនូវការប្រាស្រ័យទាក់ទងផែ្នកគោលនយោបាយ ការតភ្ជាប់ហេដ្ឋារចនាសម័្ពន្ធ ភាពរលូនផ្នែកពាណិជ្ជកម្ម ការរួមបញ្ចូលគ្នាផ្នែកហិរញ្ញវត្ថុ និងការតភ្ជាប់ដួងចិត្តវវាងប្រជាជននិងប្រជាជន ។ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ហើយគម្រោងសហប្រតិបត្តិការដែលជានិមិត្តសញ្ញាមួយចំនួនដូចជា រថភ្លើងល្បឿនលឿនចិន-អឺរ៉ុប ផ្លូវរថភ្លើងល្បឿនលឿនJakarta-Bandung ផ្លូវដែក Mombasa–Nairobi និងកំពង់ផែ Chancay ជាដើមត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ។ ”គម្រោងតូចនិងឆ្លាត”ដែលពាក់ព័ន្ធដល់ជីវភាពរស់នៅរបស់ប្រជាជនជាច្រើនបាននិងកំពុងផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជនក្នុងតំបន់ ដែលបានពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ ។
បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មសកលដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំកន្លងមក កំពុងវិវត្តយ៉ាងឆាប់រហ័ស ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ឯកតោភាគីនិយមនិងគាំពារនិយមបានរីករាលដាលជាបន្តបន្ទាប់ ការប៉ះទង្គិចភូមិសាស្ត្រនយោបាយមានសភាពកាន់តែធ្ងន់ធ្ងរ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់រងផលប៉ះពាល់យ៉ាងខ្លាំង ។ ប្រវត្តិសាស្ត្រនិងការពិតជាក់ស្តែងបានបង្ហាញយ៉ាងពេញលេញថា ការបិទខ្ទប់គ្មានច្រកចេញទេ ការបើកចំហទើបអាចទទួលបានផលឈ្នះ-ឈ្នះ ។ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"សមស្របនឹងចរន្តនៃយុគសម័យ និងមានភាពស៊ីសង្វាក់គ្នាជាមួយតម្រូវការអភិវឌ្ឍន៍ ដែលបានបំពេញបន្ថែមនូវស្ថិរភាព និងភាពប្រាកដប្រជាដ៏មានតម្លៃសម្រាប់ពិភពលោកដែលមានភាពរង្គោះរង្គើខ្លាំង ។
ការពង្រីកការបើកទូលាយចំពោះបរទេសបាននិងកំពុងបញ្ចេញកម្លាំងចលករថ្មី ។ ប្រទេសចិនបានប្រកាន់ខ្ជាប់ការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ហើយបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការជាមួយប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ដើម្បីបញ្ចេញកម្លាំងចលករថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោកតាមរយៈការអនុវត្តជាក់ស្តែង ។
ដៃគូពាណិជ្ជកម្មគ្របដណ្តប់លើទូទាំងពិភពលោក ។ នៅឆ្នាំ ២០២៥ ប្រទេសចិនបានធ្វើពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ចំនួនជាង ២៤០ ហើយសមេ្រចបាននូវកំណើននៃការនាំចេញ-នាំចូលជាមួយប្រទេសនិងតំបន់ចំនួនជាង ១៩០ ។ ក្នុងចំណោមនោះ ទំហំនាំចេញ-នាំចូលជាមួយប្រទេសដែលរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"បានឈានដល់ ២៣,៦ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៦,៣ ភាគរយ ។ ក្នុងរយៈពេលបួនខែដើមនៃឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ានបានឡើងដល់ ២,៧៥ ទ្រីលានប្រាក់យាន់ចិនដែលកើនឡើង ១៥,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នារដ្ឋបាលក្នុងតំបន់ បានអនុវត្តផែនការអភិវឌ្ឍន៍អំពីការធ្វើសមាហរណកម្មនៃកសិដ្ឋានឆ្លាតវៃដោយពឹងផ្អែកលើបច្ចេកវិទ្យាចិន ដែលបានបង្កើនប្រាក់ចំណូលរបស់ប្រជាជន ។ នៅប្រទេសអាហ្វ្រិកខាងត្បូង សហគ្រាសចិនបានជួយជំរុញការកែលម្អបែបឆ្លាតវៃលើប្រព័ន្ធផ្លូវដែកក្នុងតំបន់ ដើម្បីកាត់បន្ថយហានិភ័យសុវត្ថិភាព ។

ការបង្រៀនមនុស្សឲ្យចេះស្ទូចត្រីបាន ផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល ។ ចាប់តាំងពីរោងជាង LuBan អន្តរជាតិលើកដំបូងត្រូវបានបង្កើតឡើងនៅប្រទេសថៃកាលពីឆ្នាំ ២០១៦ មក ប្រទេសចិនបានបង្កើតរោងជាងជាច្រើននៅទ្វីបអាហ្វ្រិកនិងអាស៊ីកណ្តាល ។ បច្ចុប្បន្ននេះ មានរោងជាង LuBan ជាង ៣០ កន្លែងត្រូវបានចាក់ឬសគល់ និងទទួលបានផ្លែផ្កានៅក្រៅប្រទេសដែលបានបណ្តុះបណ្តាលសិស្សានុសិស្ស ចំនួនជាតិ១ ម៉ឺននាក់ វាបានក្លាយជានាមប័ណ្ណ នៃកិច្ចសហប្រតិបត្តិការខាងការអប់រំរវាងចិននិងអន្តរជាតិដ៏ភ្លឺចែងចាំង ។
នីតិវិធីសាមញ្ញងាយស្រួល ប៉ុន្តតែត្រូវចាត់ទុកការអនុវត្តជាក់ស្ដែងជាអាទិភាពចម្បង ។ ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ សកម្មភាពជាក់ស្តែងជាសារវន្តដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព និងផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីផ្តល់ផលប្រយោជន៍ជូនដល់បណ្តាភាគីនានា ។ ប្រទេសចិនប្រកាន់ភ្ជាប់ចាត់ទុកការរួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ជាគោលការណ៍ណែនាំជាប់ជានិច្ច ដោយផ្តោតលើទិសដៅសំខាន់ៗដូចជា ការតភ្ជាប់គ្នាទៅវិញទៅមក ពាណិជ្ជកម្មនិងការវិនិយោគ ឌីជីថលនិងបៃតង និងផ្តល់ផលប្រយោជន៍ជាទូទៅដល់ជីវភាពរស់នៅរបស់ប្រជាជនជាដើម បន្តកែលម្អយន្តការសហប្រតិបត្តិការ និងជំរុញឱ្យគម្រោងពាក់ព័ន្ធត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យភាគលាភនៃការបើកចំហនិងសមិទ្ធផលអភិវឌ្ឍន៍ផ្តល់ផលប្រយោជន៍កាន់តែច្រើន និងកាន់តែយុត្តិធម៌ជូនដល់ប្រជាជននៃបណ្តាប្រទេសនានា ។

រំពឹងទុកពីអនាគត គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"មុខជានឹងផ្តល់ការទ្រទ្រង់កាន់តែខ្លាំងឡើងសម្រាប់ការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ បំពេញបន្ថែមនូវកម្លាំងរស់រវើកកាន់តេច្រើនសម្រាប់ការធ្វើឱ្យប្រសើរឡើងនៃអភិបាលកិច្ច ក៏ដូចជាពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ និងត្រួសត្រាយអនាគតកាន់តែភ្លឺស្វាងសម្រាប់ជំរុញបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់ពិភពលោក ៕
