ក្រុមការពារតំណែងជើងឯក Osaka Bluteon ត្រូវប្រឈមមុខជាមួយក្រុមចំណូលថ្មី Fragolad Kagoshima នៅលីគ SV.League
នៅថ្ងៃទី 14 និង 15 ខែវិច្ឆិកា ក្រុម Osaka Bluteon នឹងធ្វើតេស្តសមត្ថភាពក្រុម Fragolad Kagoshima។ 1xBet ដែលជាម៉ាកយីហោលំដាប់ពិភពលោក នឹងធ្វើការវិភាគទុកជាមុនអំពីការប្រកួតរវាងក្រុមទាំងពីរ ដែលស្ថិតនៅចំណាត់ថ្នាក់ដាច់គ្នាឆ្ងាយមួយនេះ។
ស្ថានភាពបច្ចុប្បន្ន
ក្រុម Osaka Bluteon បានបើករដូវកាលលីគ SV.League ថ្មីជាមួយនឹងជ័យជម្នះក្រៅដីពីរប្រកួតជាប់ៗគ្នាលើក្រុម Hokkaido Yellow Stars (3–0 និង 3–1)។ សម្រាប់ការប្រកួតបើកឆាកក្នុងដីខ្លួនឯងទល់នឹងក្រុម Wolfdogs Nagoya ក្រុមការពារតំណែងជើងឯកមួយនេះបានតស៊ូវាយយកឈ្នះពីរសិត មុនពេលបណ្តោយឱ្យគូប្រកួតតាមស្មើវិញ។ Nagoya បានយកឈ្នះក្នុងសិតកាត់សេចក្តីក្នុងលទ្ធផល 15–8។ នៅថ្ងៃបន្ទាប់ ក្រុមរបស់គ្រូបង្វឹកសញ្ជាតិហ្វាំងឡង់លោក Tuomas Sammelvuo បានវាយបកយកឈ្នះវិញក្នុងលទ្ធផល 3–1 ដែលបញ្ជាក់ថាការបរាជ័យកន្លងមកគ្រាន់តែជាការភ្លាត់ស្នៀតប៉ុណ្ណោះ។ កាលពីសប្តាហ៍មុន ក្រុមកំពូលតារាងនេះបានធ្វើដំណើរទៅកាន់ទីក្រុង Shizuoka ហើយក្នុងនាមជាក្រុមដែលមានប្រៀបជាងដាច់ ពួកគេបានយកឈ្នះលើក្រុម Toray Arrows យ៉ាងជឿជាក់ទាំងពីរប្រកួត (3–0 និង 3–1)។
ចំណែកឯក្រុម Fragolad Kagoshima បានបើកឆាកព្រឹត្តិការណ៍លីគ SV.League របស់ខ្លួនជាមួយនឹងការបរាជ័យ 3 សិតផ្ទួនៗគ្នានៅទឹកដីក្រុម Nippon Steel Sakai Blazers។ នៅក្នុងការប្រកួតសងសឹក កូនក្រុមរបស់លោក Takanori Fujita បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយយកឈ្នះក្នុងការប្រកួតដែលអូសបន្លាយដល់ប្រាំសិត បន្ទាប់ពីចាប់ផ្តើមជាមួយនឹងហាងឆេង 5.0។ នៅក្នុងការប្រកួតពីរជុំបន្ទាប់ Kagoshima បានចាញ់ក្រុម Hokkaido Yellow Stars ក្នុងដីខ្លួនឯងក្នុងលទ្ធផល 3–0 និង 3–1 ហើយបន្ទាប់មកបានចាញ់ក្នុងលទ្ធផលដូចគ្នានេះក្រោមថ្វីដៃក្រុម Voreas Hokkaido នៅក្រៅដី។
អ្វីដែលគួររំពឹងទុក
ក្រុម Osaka Bluteon គឺជាក្រុមដែលទទួលបានការហ្វឹកហាត់យ៉ាងល្អ ដឹកនាំដោយម្ចាស់មេដាយមាសអូឡាំពិកពីរជំនាន់កាល Antoine Brizard។ លោក Tuomas Sammelvuo មានកីឡាករបម្រុងល្អៗគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរយុទ្ធសាស្ត្រនៅពាក់កណ្តាលសិត។ ក្រុមម្ចាស់ផ្ទះមានទម្រង់លេងរួមបញ្ចូលគ្នានូវការវាយសេវាយ៉ាងខ្លាំងក្លា ជាមួយនឹងរបាំងបាំងបាល់ដ៏ល្អ និងទម្រង់ការពារយ៉ាងរឹងមាំ។ លើសពីនេះទៅទៀត អ្នកគាំទ្រនៅកីឡដ្ឋាន Panasonic Arena ប្រៀបបានដូចជាកីឡាករទីប្រាំពីរនៅលើទីលានអញ្ចឹង។ ការធ្វើដំណើរទៅប្រកួតនៅទីក្រុង Osaka គឺជាការសាកល្បងដ៏លំបាកមួយសម្រាប់ក្លឹបណាក៏ដោយ កុំថាឡើយដល់ទៅក្រុមចំណូលថ្មីនោះ។
ក្រុម Fragolad Kagoshima បានទាក់ទាញចិត្តអ្នកគាំទ្រទូទៅជាមួយនឹងស្មារតីប្រកួតប្រជែងរបស់ពួកគេ៖ សូម្បីតែនៅពេលត្រូវគេនាំមុខ 24–20 ក៏ដោយ ក៏ពួកគេនៅតែបន្តតស៊ូដណ្តើមយកពិន្ទុរហូតដល់ទីបញ្ចប់។ ចំណុចខ្លាំងរបស់ពួកគេរួមមានការវាយសម្រុកយ៉ាងលឿនចេញពីស្លាបសងខាង ការហ៊ានប្រថុយវាយសេវាបែបប្រយុទ្ធ និងការជួយសង្គ្រោះបាល់យ៉ាងស្វិតស្វាញ។
សម្រាប់អ្នកវិភាគរបស់ 1xBet សំណួរសំខាន់នៅក្នុងជំនួបលីគ SV.League លើកទីមួយរបស់ក្លឹបទាំងពីរនេះ គឺថាតើ Kagoshima អាចរកវិធីទម្លុះរបាំងការពារដ៏រឹងមាំរបស់ក្រុមម្ចាស់ផ្ទះបានឬអត់៖
- ប្រសិនបើ Osaka អាចរក្សាស្តង់ដារចាប់សេវាបានល្អដូចធម្មតារបស់ខ្លួនបាន នោះអ្នកប៉ះសេរបស់ពួកគេនឹងមានជម្រើសគ្រប់យ៉ាងក្នុងការរៀបចំបាល់វាយសម្រុក។
- Kagoshima នឹងព្យាយាមកាត់បន្ថយកំហុសរបស់ខ្លួនឱ្យនៅតិចបំផុត។ ការហ៊ានប្រថុយ គឺជាឱកាសតែមួយគត់របស់ពួកគេក្នុងការតទល់ជាមួយក្រុមដែលមានសមត្ថភាពខ្ពស់ដូចជា Osaka ប៉ុន្តែអ្វីៗនឹងអាស្រ័យជាសំខាន់ទៅលើថាតើពួកគេអាចវាយសម្រុកបានខ្លាំងប៉ុនណា ដោយមិនបណ្តោយឱ្យវាយបាល់ចេញក្រៅទីលានច្រើនដងជាប់ៗគ្នា។
- ក្រុម Osaka កំពុងស្ថិតក្រោមសម្ពាធក្នុងនាមជាក្រុមដែលមានប្រៀបជាងគេដាច់ និងមិនអាចបណ្តោយឱ្យរបូតពិន្ទុបានឡើយ។ រីឯ Kagoshima អាចលេងដោយសេរីជាងមុន ដោយមិនមានសម្ពាធនៃការរំពឹងទុកខ្ពស់នោះទេ។
សម្រាប់ក្រុម Bluteon ការប្រកួតនាពេលខាងមុខគឺជាឱកាសដ៏ល្អមួយក្នុងការស្វែងរកពិន្ទុតាមគោលដៅរបស់ខ្លួន និងដើម្បីគ្រប់គ្រងការប្រកួតតាំងពីការវាយសេវាដំបូងមកម្ល៉េះ។ តើក្រុមកំពូលតារាងអាចបង្ហាញភាពស័ក្តិសមទៅនឹងតំណែងជាក្រុមមានប្រៀបនៅក្នុងដីរបស់ខ្លួនបានដែរឬទេ ឬមួយក្រុមភ្ញៀវដែលជាក្រុមរងអាចតទល់នឹងគូប្រកួតដ៏ខ្លាំងក្លាបែបនេះបាន?
