កម្ពុជា ស្វាគមន៍សំណើចំនួន២ របស់ចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៩
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៩ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍សំណើចំនួន២ របស់ចិន ដែលបានដាក់ស្នើនៅក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានអោយដឹងថា កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៩ ប្រមុខដឹកនាំបានអនុម័តសេចក្ដីប្រកាសរួមចំនួន៣ ស្ដីពីការ រំលឹកខួបលើកទី៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) អាស៊ាន-ចិន…
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៩ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍សំណើចំនួន២ របស់ចិន ដែលបានដាក់ស្នើនៅក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានអោយដឹងថា កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៩ ប្រមុខដឹកនាំបានអនុម័តសេចក្ដីប្រកាសរួមចំនួន៣ ស្ដីពីការ រំលឹកខួបលើកទី៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) អាស៊ាន-ចិន ស្ដីពីកិច្ចសហ- ប្រតិបត្តិការលើវិស័យថាមពល និងស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យរុក្ខាប្រមាញ់។
កិច្ចប្រជុំ ក៏ទន្ទឹងរង់ចាំការចូលជាធរមាន នៃពិធីសារស្តីពីការធ្វើឱ្យប្រសើរឡើងនូវ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ជំនាន់ទី ៣ (ACFTA 3.0)។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគតាមរយៈ ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀង ACFT 3.0 និងកិច្ចព្រមព្រៀង RCEP ដើម្បីពង្រឹងការអភិវឌ្ឍជនបទ ការតភ្ជាប់ផ្នែកថាមពល និងថាមពលកកើតឡើងវិញ និងជំរុញបណ្តាញអគ្គិសនី អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍សំណើរបស់ចិនលើ «ការកំណត់យកឆ្នាំ២០២៧ ជាឆ្នាំ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន លើវិស័យបញ្ញាសិប្បនិម្មិត (AI)» និង «គំនិតផ្តួចផ្តើមសកម្មភាព AI+» ដោយបង្ហាញការគាំទ្រ លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត នវានុវត្តន៍ និងការកសាង សមត្ថភាព ដើម្បីជំរុញបរិវត្តកម្មឌីជីថល ក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ហើយបានស្វាគមន៍សំណើរ របស់ប្រទេសចិន ក្នុងការបង្កើតយន្ត កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន លើវិស័យអប់រំ និងទេសចរណ៍៕


