Covid-19

សម្ដេចតេជោ បញ្ជាក់ថា ទោះបី កូវីដ-១៩ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា អាជីវកម្មអចលនទ្រព្យ ដំណើរការធម្មតា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីជំងឺ កូវីដ-១៩ បង្កផលប៉ះពាល់ ដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយ ប៉ុន្ដែអាជីវកម្មអចលនទ្រព្យនៅកម្ពុជា ដំណើរការជាធម្មតា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានសរសេរថា «អាជីវកម្មអចលនទ្រព្យដំណើរការធម្មតា នៅក្នុងប្រទេសកម្ពុជា ទោះបីជាបញ្ហាជំងឺ កូវីដ-១៩ បានបង្កនូវផលប៉ះពាល់ ដល់សេដ្ឋកិច្ចកម្ពុជា ក៏ពិតមែន ប៉ុន្តែ ឃើញថា បងប្អូនប្រជាពលរដ្ឋអាជីវករ ក្នុងប្រទេសកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងក្នុងមុខ របររបស់របស់ខ្លួនជាធម្មតា»។

សម្ដេចតេជោ បន្ដថា ក្នុងងនោះអាជីវកម្ម លក់ផ្ទះ ទិញផ្ទះ នៅតែបន្តដដែល គ្រាន់តែមិន ដាច់ខ្លាំង ដូចកាលពីមុន ហើយបច្ចុប្បន្ននេះ លំនៅដ្ឋានបែប shophouse កំពុងតែពេញនិយម សំរាប់ការធ្វើអាជីវកម្ម នាពេលបច្ចុប្បន្នផងដែរ។

សូមរំលឹកថា រហូតដល់ពេលនេះ កម្ពុជារកឃើញអ្នកជំងឺ កូវីដ-១៩ សរុបចំនួន ១៤១នាក់ ក្នុងនោះ មានអ្នកព្យាបាលជាសះស្បើយ សរុបចំនួន១៣០នាក់ ខណៈអ្នកដែលកំពុង សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន១១នាក់ ៕

To Top