ភ្នំពេញ៖ ក្រសួងសុខាភិបាលបាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី ការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជានៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។
សន្និសីទនេះ មានគោលបំណង ជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះផងដែរ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន១៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយកើនដល់១៣១នាក់ ខណៈនៅសល់អ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាល៕ដោយ៖ធី លីថូ