ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ របស់សេតវិមាន៖ ការដកខ្លួនរបស់អាមេរិក ចេញពី WHO ជារឿងត្រឹមត្រូវណាស់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា លោកស្រី Nancy Pelosi អ្នកនាំពាក្យរបស់សេតវិមាន បានថ្លែងឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថា ការដកខ្លួនចេញជាផ្លូវការ របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលសហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (WHO) គឺជា “ទង្វើមួយ ដែលសមហេតុផលណាស់” ។

លោកស្រី Pelosi បានសរសេរ នៅលើបណ្តាញសង្គម កាលពីថ្ងៃពុធយ៉ាងដូច្នេះថា លោក ត្រាំ បានធ្វើការសម្រេចចិត្តនៅពេលនេះ គ្រាដែល “WHO សម្របសម្រួលដល់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩” ។ “ជាមួយគ្នានេះដែរ អាយុជីវិតរាប់លាននាក់ រងនូវហានីភ័យ” លោកប្រធានាធិបតី សំដៅដល់ការធ្វើឲ្យរាំងស្ទះ ដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការកម្ចាត់វីរុស ។

សហរដ្ឋអាមេរិក នឹងចាកចេញពី WHO នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ហើយបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បានឲ្យអង្គការសុខភាពពិភពលោក ខ្ចីប្រាក់ប្រមាណជាង២០០លានដុល្លារ ក្នុងការវាយតម្លៃដល់ការបរិច្ចាគ ។ គេហទំព័ររបស់ អង្គការសុខភាពពិភពលោក បានបង្ហោះឲ្យដឹង ។

លោក Stephane Dujarric អ្នកនាំពាក្យ របស់អង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារថា អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ជាមួយអង្គការ WHO បើសិនជា សហរដ្ឋអាមេរិក ជួបនឹងស្ថានភាពទាំងអស់នេះ វាជាការដកខ្លួនចេញ របស់ខ្លួនប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top